ចិនបានចំណាយរយពាន់លានដុល្លារអាមេរិកដល់បណ្តាលប្រទេសក្នុងគម្រោង “ផ្លូវ១ខ្សែក្រវាត់១”

ចែករំលែក៖

បើយោងតាមការសិក្សាដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (28 មីនា) ប្រទេសចិនបានចំណាយប្រាក់ចំនួន 240 ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន 22 ចន្លោះឆ្នាំ 2008 និង 2021 ដោយចំនួនទឹកប្រាក់កាន់តែកើនឡើងនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលប្រទេសជាច្រើនបានជួបការលំបាកក្នុងការសងប្រាក់កម្ចីដែលបានចំណាយលើការកសាងហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវ” ” ដែលពីមុនគេធ្លាប់ស្គាល់ថាផ្លូវ១ខ្សែក្រវាត់១

 ស្ទើរតែ 80 ភាគរយនៃការផ្តល់ប្រាក់កម្ចីសង្គ្រោះត្រូវបានធ្វើឡើងនៅចន្លោះឆ្នាំ 2016 និង 2021 ភាគច្រើនទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមរួមទាំងប្រទេសអាហ្សង់ទីន ម៉ុងហ្គោលី និងប៉ាគីស្ថាន នេះបើយោងតាមរបាយការណ៍របស់អ្នកស្រាវជ្រាវមកពីធនាគារពិភពលោក សាលា Harvard Kennedy School AidData និងវិទ្យាស្ថាន Kiel សម្រាប់ សេដ្ឋកិច្ចពិភពលោក។

ប្រទេសចិនបានផ្តល់ប្រាក់កម្ចីរាប់រយពាន់លានដុល្លារដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែការផ្តល់ប្រាក់កម្ចីបានធ្លាក់ចុះចាប់តាំងពីឆ្នាំ 2016 ដោយសារគម្រោងជាច្រើនបានបរាជ័យក្នុងការបង់ភាគលាភហិរញ្ញវត្ថុដែលរំពឹងទុក។

Carmen Reinhart អតីតប្រធាន របស់ធនាគារពិភពលោកដែលជាសេដ្ឋវិទូ និងជាអ្នកនិពន្ធម្នាក់នៃការសិក្សាខាងលើបាននិយាយថាទីក្រុងប៉េកាំងកំពុងព្យាយាមជួយសង្គ្រោះធនាគារផ្ទាល់ខ្លួន។ នោះហើយជាមូលហេតុនាំឲ្យមានហានិភ័យនៃការផ្តល់ប្រាក់កម្ចីអន្តរជាតិ។ការសិក្សានេអក៏បានរកឃើញថា ប្រាក់កម្ចីរបស់ចិនទៅកាន់ប្រទេសដែលមានវិបត្តិបំណុលបានកើនឡើងពីតិចជាង5 ភាគរយ ក្នុងឆ្នាំ 2010 ដល់ 60 ភាគរយក្នុងឆ្នាំ 2022 នៃផលប័ត្រប្រាក់កម្ចីក្រៅប្រទេសរបស់ខ្លួន។

អាហ្សង់ទីនទទួលបានច្រើនជាងគេគឺ ១១១, ពាន់លានដុល្លារ បន្ទាប់មកប៉ាគីស្ថានទទួលបាន ៤៨, ពាន់លានដុល្លារ និងអេហ្ស៊ីបទទួលបាន ១៥, ពាន់លានដុល្លារ។ ប្រទេសចំនួន ផ្សេងទៀតទទួលបានតិចជាង ពាន់លានដុល្លារ។

ក្នុងចំណោមប្រាក់កម្ចីសរុបចំនួន 240 ពាន់លានដុល្លារ 170 ពាន់លានដុល្លារបានមកពីការដោះដូររូបិយប័ណ្ណរបស់ធនាគារប្រជាជនចិនហៅថា PBOC ដែលមានន័យថាកិច្ចព្រមព្រៀងរវាងធនាគារកណ្តាលដើម្បីដោះដូររូបិយប័ណ្ណ ជាមួយនឹងប្រទេសស៊ូរីណាម ស្រីលង្កា និងអេហ្ស៊ីប។ ទឹកប្រាក់ 70 ពាន់លានដុល្លារផ្សេងទៀតត្រូវបានខ្ចីដោយធនាគារ និងសហគ្រាសរដ្ឋរបស់ចិនរួមទាំងក្រុមហ៊ុនប្រេង និងឧស្ម័នផងដែរ។ ប្រទេសទាំងបីនេះមានបញ្ហាវបត្តិបំណុលដោយមូលហេតុផ្សេងៗគ្នាដូចជាបញ្ហាកូវិដ១៩និងនយោបាយ ប៉ុន្តែប្រទេសចិនមិនបានបន្ថយការប្រាក់ទេគឺពួកគេយកការប្រាក់រហូតដល់ទៅ៥% ខណៈកម្ចីសង្រ្គោះរបស់IMF មានត្រឹមតែ២%ប៉ុណ្ណោះ។

អស់រយៈពេលមួយទសវត្សរ៍មកហើយ គំនិតផ្តួចផ្តើមធ្វើ ផ្លូវ១ខ្សែក្រវាត់១ របស់ទីក្រុងប៉េកាំងបានចំណាយប្រាក់រាប់ពាន់លានដុល្លារទៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងមួយឆ្នាំៗ៖ ត្រួសត្រាយផ្លូវហាយវេពីប៉ាពួញូហ្គីណេទៅកេនយ៉ា សាងសង់កំពង់ផែពីស្រីលង្កាទៅអាហ្វ្រិកខាងលិច និងផ្តល់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ ថាមពល និងទូរគមនាគមន៍សម្រាប់ប្រជាជនពីអាមេរិកឡាទីនទៅភាគអាគ្នេយ៍។

ប្រភព (reuters)

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print