ភ្នំពេញ : នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកនូវទស្សនៈសំខាន់ៗ ចំនួន ១០ដូចខាងក្រោម :
១- ធ្វើខុសច្បាប់ហើយចង់រកដំណោះស្រាយនយោបាយ = គឺទៅសុីបាយគុកទើបសម?
២- ការនិយាយថាការបោះឆ្នោតនៅកម្ពុជាមិនសេរីនិងត្រឹមត្រូវ = គឺជាបុរេវិនិច្ឆ័យប្រកបដោយអវិជ្ជមាននិងប្រមាថឆន្ទៈប្រជាជនកម្ពុជា?
៣- គេគប្បីរួមគ្នាពង្រឹងអនុវត្តច្បាប់ = គេមិនត្រូវលើកទឹកចិត្តឲ្យ ប្រព្រឹត្តល្មើសច្បាប់ទេ?
៤- បើមិនបញ្ជូនអ្នកសង្កេតការណ៍មកពិនិត្យការបោះឆ្នោត = ធ្វើម៉េចដឹងពីការពិតនៃការបោះឆ្នោត ?
៥- ការវាយតម្លៃពីចម្ងាយ = មិនអាចទទួលយកបានទេ?
៦- ការផ្សាយរឿងអាស្រូវរបស់អគ្គលេខាបក្សភ្លើងទៀនជាសិទ្ធិនិងការទទួលខុសត្រូវរបស់អង្គភាពអ្នកផ្សាយ = បើសិនសាមុីខ្លួនពាក់ព័ន្ធមិនសុខចិត្ត សាមុីខ្លួននោះមានសិទ្ធិប្តឹងទៅតុលាការដើម្បីរកយុត្តិធម៌ឲ្យខ្លួន ?
៧- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិបានចោទប្រកាន់មកលើ សម្តេចតេជោច្រើនឆ្នាំហើយរឿងបោកគ្រាប់បែកក្នុងហ្វូងបាតុករឆ្នាំ១៩៩៧ = តែរឿងក្តីនេះត្រូវបានភ្នាក់ងារសើបការសម្ងាត់បរទេសបានបិទសំណុំរឿងនេះតាំងពីឆ្នាំ២០០៤មកម៉្លេះ?
៨- ការយកកម្ពុជាទៅប្រៀបធៀបនឹងប្រទេសដទៃមិនត្រឹមត្រូវទេ = ប្រទេសកម្ពុជាមានភូមិសាស្ត្រ ទំនៀមទំលាប់និងរបៀបរបរស់នៅខុសប្លែកពីប្រទេសដទៃ ឯការដឹកនាំក៏មានកម្មវិធីនយោបាយខុសគ្នាដែរ?
៩- ក្រុមឧទ្ទាមក្រៅច្បាប់មានទម្លាប់យកប្រទេសកម្ពុជាទៅ ប្រដូចជាមួយប្រទេសដែលអន់ថយខ្លាំងនៅលើពិភពលោក = ឯចំណុចខ្លាំងនិងគុណសម្បត្តិពួកវាមិនហ៊ានរំលឹកទេ ខ្លាចខ្មែរថ្កុំថ្កើង?
១០- ការចង់បានឲ្យមានការចរចានយោបាយគឺជាការចង់ = ដោយមិនគិតពីការអនុវត្តច្បាប់? ៕
ដោយ : សហការី