លោក នុត ពុធដារ៉ា នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ចែកជូនគ្រួសារក្រីក្រ១៥គ្រួសារ ក្នុងសង្កាត់ទៀន

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា​ អភិបាលខណ្ឌដង្កោ និង​ជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បាននាំយកអំណោយ​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម ទៅចែកជូន​ដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ១៥គ្រួសារ ក្នុងសង្កាត់ទៀន ខណ្ឌដង្កោ។

អំណោយដែលត្រូវយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ទាំង១៥គ្រួសារ ក្នុងឱកាសនោះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១កញ្ចប់(មុង១+ភួយ១+ក្រមា១+សារ៉ុង១) និងថវិកា៣ម៉ឺនរៀល។ ជាមួយគ្នាព្រះគ្រូ ម៉ា ធារី ចៅអធិការវត្តឬស្សីសាញ់ សង្កាត់ព្រៃស​ បានឧបត្ថម្ភបន្ថែមក្នុងមួយគ្រួសារទទួលបាន គ្រឿងឧបភោគ បរិភោគ០១កញ្ចប់ រួមមានៈ ស្ករស តែ ទឹកដោះគោ ទឹកក្រូចនិងមី។

ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានធ្វើការផ្តាំផ្ញើរ​ការសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានលើកឡើងពីការយកចិត្តទុកដាក់របស់សម្តេចដល់ការលំបាករបស់បងប្អូន ដែលជានិច្ចកាលសម្តេចបានផ្តាំផ្ញើរឲ្យអជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ និងរាយការណ៍អំពី​បញ្ហា ការលំបាក និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសជនក្រីក្រ ជនងាយរងគ្រោះ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអេដស៍ ចាស់ជរា និងអ្នកជួបគ្រោះមហន្តរាយផ្សេងៗ។ ជាមួយគ្នាលោកអភិបាល ក៏បានពាំនាំការយកចិត្តទុកដាក់របស់ ឯកឧត្តម ប៉ា សុជាតិវង្ស​ អភិបាល រាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ផងដែរ។ លោកប្រធានកិតិ្តយស​អនុសាខាក៏បានផ្តាំផ្ញើរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យថែរក្សាសុខភាព តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត អនាម័យការរស់នៅ ដើម្បីឲ្យមានសុខភាពល្អ រស់នៅបានយូរអង្វែង បន្តរង់ចាំមើលការ​អភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិយើង ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ៕

IMG_9971

IMG_9968

IMG_9969

IMG_9970

ដោយ៖ ជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print