ភ្នំពេញ : រដ្ឋមន្ត្រី ក្រសួងសុខាភិបាល សូមជម្រាបមក ប្រធានគ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានផលិតវត្ថុធាតុដើម គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿងសម្អាង និងគ្រឹះស្ថានផ្សេងៗទៀតឱ្យបានជ្រាបថា ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាពក្នុងការនាំចូល នាំចេញ ឱសថ ប្រតិករ ឧបករណ៍បរិក្ខារពេទ្យ គ្រឿងសម្អាង ផលិតផលបំប៉នសុខភាព វត្ថុធាតុដើម វត្ថុធាតុផ្សំ សម្ភារៈវេចខ្ចប់ និង ផលិតផលសុខាភិបាលផ្សេងទៀតឱ្យកាន់តែល្អប្រសើរ ក្រសួងសុខាភិបាល សូមស្នើឯកឧត្តម-លោកជំទាវ លោក-លោកសី ប្រធានគ្រឹះស្ថានដែលមិនទាន់បានធ្វើការស្នើសុំនាំចូល នាំចេញតាមប្រព័ន្ធបញ្ហារតែមួយជាតិ ត្រូវចូលរួមអនុវត្តឱ្យបានពេញ លេញចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ការនាំចូល នាំចេញផលិតផលសុខាភិបាលតាមប្រព័ន្ធបញ្ហារតែមួយជាតិក្នុងគោលបំណង៖
-ធានាបាននូវតម្លាភាព និងប្រសិទ្ធភាពក្នុងការស្នើសុំនាំចូល នាំចេញ
-បង្កលក្ខណៈងាយស្រួល និងឆាប់រហ័សក្នុងការផ្តល់សេវា
-ផ្តល់ព័ត៌មានត្រឡប់ដល់ឯកឧត្តម-លោកជំទាវ លោក-លោកស្រីបានឆាប់រហ័ស និងទាន់ពេលវេលា
-កាត់បន្ថយការចំណាយទាំងថវិកា និងពេលវេលា
-រក្សាការសំងាត់ និងឯកសារមានសុវត្ថិភាពខ្ពស់ អាស្រ័យហេតុនេះ សូមឯកឧត្តម-លោកជំទាវ លោក-លោកស្រីជ្រាបជាព័ត៌មាន និងសហការអនុវត្តតាមសេចក្តី ជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ៕
ដោយ : សិលា