ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយ USAID នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានរៀបចំ វគ្គបណ្តុះបណ្តាលដល់ស្តីពីការផ្លាស់ប្តូរឥរិយាបថសង្គម និង ការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ។
វគ្គបណ្តុះបណ្តាលនេះរៀបចំធ្វើឡើងនៅកាំបូឌាយ៉ាណា ដែលមានការអញ្ជើញចួលរួមពីអ្នកសារព័ត៌មាន៤៣នាក់ មកពីស្ថាប័នផ្សេងៗគ្នា ចំនួន៣៩។
សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលខាងលើនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសដល់អ្នកសារព័ត៌មាន បានស្វែងយល់អំពីគម្រងរបស់ទីភ្នាក់ងារជំនួយ អាមេរិក USAID Cambodia លើការងារបរិស្ថាន ដើម្បីគាំទ្រដល់ ការអភិរក្សជីវចម្រុះ ការពារ ព្រៃឈើ និង ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តភាព៕
...
ដោយ៖ចន្ទ លីហ្សា