ថាយក​ចិញ្ចើម​ផ្លូវ​ធ្វើ​អាជីវកម្ម​ហើយ​! ហេតុអ្វី​បានជា​ថ្លៃ​ផ្ញើ​ម៉ូតូ​​មួយគ្រឿង​ថ្លៃម្ល៉េះ ទីតាំងរបងតុលាការ​ខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ៖ ប្រជាពលរដ្ឋ​ទូលទៅ​ ក៏ដូចជា​មន្រ្តី​រាជការ​ផ្សេងៗ​ទៀតនៅក្នុងទីរួមខេត្តតាកែវ​ កាលពីថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៣ថ្មីៗនេះ​ បាន​ដាក់​ច​ម្ង​ល់​ថា៖ ទីតាំងខាងមុខរបងរបស់សាលាដំបូង​ខេត្តតាកែវ តើ​​ហេតុ​អ្វី​បានជា​តម្លៃផ្ញើ​ម៉ូតូ​មួយ​គ្រឿង​ៗ ថ្លៃ​ដល់​ទៅ​២០០០​រៀល? ហើយ​តើ​លុយ​ដែល​បាន​មក​ពី​ការ​ផ្ញើ​ម៉ូតូ​នោះ​យក​ទៅ​ណា? ទាំង​ដែល​កន្លែង​ផ្ញើ​ជាប់​របង​សាលាដំបូង​នេះ មិនមែន​ជា​កន្លែង​ដេញថ្លៃ​ភាស៊ី​សោះ​។

បេីតាមការ​បញ្ជាក់ពី​សន្តិសុខ​ដែល​យាម​នៅ​កន្លែង​ផ្ញើ​ម៉ូតូ​ខាងលេីនេះ​ បានរៀបរាប់​ថា៖​ គាត់​ស៊ីប្រាក់ខែ​ពី​តុលា​ការ​ទេ ហើយ​លុយ​ដែល​បាន​មក​ពី​ការ​កិប​សំបុត្រ​ផ្ញើ​ម៉ូតូ គឺ​យក​ឱ្យទៅ​គេ មិនមែន​គាត់​យក​ខ្លួនឯង​នោះឡើយ​។ 

សូមជម្រាបជូនថា​ ករណី​ផ្ទុះ​ការ​រិះគន់នេះ​ បន្ទាប់ពី​នៅ​មុខ​ជាប់​របង​សាលាដំបូង​ខេត្តតាកែវ មាន​ព័ទ្ធ​ខ្សែ​សម្រាប់​ផ្ញើ​ម៉ូតូ​យក​លុយ​ពី​ប្រជាពលរដ្ឋ ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ​រាប់​សិប​ម៉ឺន​រៀល។ ​

គួរបញ្ជាក់ផងដែរថា​ កន្លងទៅ​សន្តិសុខ​ដែល​យាម​ នៅ​មុខ​សាលាដំបូង​ខេត្តតាកែវ គឺ​មិន​មានការ​ដាក់​កំហិត​យក​ថ្លៃ​ផ្ញើ​ម៉ូតូ ,កង់ នោះ​ទេ គឺ​តាម​ដែល​ពលរដ្ឋ​គាត់​ឱ្យ​ ប៉ុន្តែ​​មក​ដល់​ពេល​នេះ គឺ​តម្រូវ​ឱ្យ​ម៉ូតូ​មួយ​គ្រឿង ត្រូវ​បង់ថ្លៃ​កិប​សំបុត្រ​ផ្ញើ​២០០០​រៀល​ឯណោះ​ គឺវាថ្លៃហួសហេតុ​ ចុះប្រសិនបេីប្រជាពលរដ្ឋ​ដែលគ្មានលិទ្ធភាពផ្ញេី​ ច្បាស់ជាទុកម៉ូតូ​ កង់ចោលនៅខាងក្រៅ​ អាចនឹងត្រូវ​ប៉ាន់​លោកចោរផងក៏មិនដឹង៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print