ខេត្តតាកែវ៖ ប្រជាពលរដ្ឋទូលទៅ ក៏ដូចជាមន្រ្តីរាជការផ្សេងៗទៀតនៅក្នុងទីរួមខេត្តតាកែវ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ថ្មីៗនេះ បានដាក់ចម្ងល់ថា៖ ទីតាំងខាងមុខរបងរបស់សាលាដំបូងខេត្តតាកែវ តើហេតុអ្វីបានជាតម្លៃផ្ញើម៉ូតូមួយគ្រឿងៗ ថ្លៃដល់ទៅ២០០០រៀល? ហើយតើលុយដែលបានមកពីការផ្ញើម៉ូតូនោះយកទៅណា? ទាំងដែលកន្លែងផ្ញើជាប់របងសាលាដំបូងនេះ មិនមែនជាកន្លែងដេញថ្លៃភាស៊ីសោះ។
បេីតាមការបញ្ជាក់ពីសន្តិសុខដែលយាមនៅកន្លែងផ្ញើម៉ូតូខាងលេីនេះ បានរៀបរាប់ថា៖ គាត់ស៊ីប្រាក់ខែពីតុលាការទេ ហើយលុយដែលបានមកពីការកិបសំបុត្រផ្ញើម៉ូតូ គឺយកឱ្យទៅគេ មិនមែនគាត់យកខ្លួនឯងនោះឡើយ។
សូមជម្រាបជូនថា ករណីផ្ទុះការរិះគន់នេះ បន្ទាប់ពីនៅមុខជាប់របងសាលាដំបូងខេត្តតាកែវ មានព័ទ្ធខ្សែសម្រាប់ផ្ញើម៉ូតូយកលុយពីប្រជាពលរដ្ឋ ដោយក្នុងមួយថ្ងៃៗរាប់សិបម៉ឺនរៀល។
គួរបញ្ជាក់ផងដែរថា កន្លងទៅសន្តិសុខដែលយាម នៅមុខសាលាដំបូងខេត្តតាកែវ គឺមិនមានការដាក់កំហិតយកថ្លៃផ្ញើម៉ូតូ ,កង់ នោះទេ គឺតាមដែលពលរដ្ឋគាត់ឱ្យ ប៉ុន្តែមកដល់ពេលនេះ គឺតម្រូវឱ្យម៉ូតូមួយគ្រឿង ត្រូវបង់ថ្លៃកិបសំបុត្រផ្ញើ២០០០រៀលឯណោះ គឺវាថ្លៃហួសហេតុ ចុះប្រសិនបេីប្រជាពលរដ្ឋដែលគ្មានលិទ្ធភាពផ្ញេី ច្បាស់ជាទុកម៉ូតូ កង់ចោលនៅខាងក្រៅ អាចនឹងត្រូវប៉ាន់លោកចោរផងក៏មិនដឹង៕ដោយ៖សហការី