ចាប់ខ្លួនបុរសម្នាក់ដែលយកកៅអីដែកវាយទៅលើជនរងគ្រោះនៅក្នុងកម្មវិធីមង្គលការមួយ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ សមត្ថកិច្ចនគរបាលក្រុងស្ទឹងសែននៅរសៀលថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០២៣ បានបញ្ជូនជន សង្ស័យម្នាក់ទៅស្នងការនគរបាលខេត្តកំពង់ធំ បន្ទាប់ពីបានប្រើអំពើហិង្សាដោយយកកៅអីដែកវាយទៅលើជន រងគ្រោះក្នុងកម្មវិធីមង្គលការមួយ។

គួររំលឹកថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២២និង១០នាទី នៅក្នុងកម្មវិធីរោងការឈ្មោះ ខាវ ប៉ាវ ភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្ត កំពង់ធំ មានករណីហិង្សាដោយចេតនា យកកៅអីដែកវាយលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ។

ក្នុងនោះជនរងគ្រោះមានឈ្មោះ រ៉ា ណារ៉េត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បណ្តាលឲ្យមានរបួស០១ កន្លែង បែកក្បាលផ្នែកខាងលើ ដែលបង្កឡើងដោយជនសង្ស័យ១នាក់ ឈ្មោះ ណន សម្បត្តិ ភេទប្រុស អាយុ ៣០ ឆ្នាំរស់នៅភូមិ-សង្កាត់ជាមួយគ្នា។

បន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ យកមកសាក សួរនៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន។ នៅចំពោះ មុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិត ជាបានធ្វើសកម្មភាពខាងលើពិតប្រាកដមែនដោយសារ មូលហេតុមានគំនុំឈ្លោះគ្នាពីមុនមក។ 

...

លោកវរៈសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែនឲ្យដឹងថា ខណៈនេះជនសង្ស័យដែលប្រើប្រាស់អំពើហិង្សាដោយចេតនា យកកៅអីដែកវាយលើជនរងគ្រោះ របួសធ្ងន់នោះ ត្រូវបានចងក្រងសំណុំ រឿងបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្ត កំពង់ធំហើយ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print