ជនជាតិកុងហ្គោ៣នាក់ ប្រើប្រាស់ឯកសារក្លែង-លិខិតឆ្លង ដែនក្លែងក្លាយ ដើម្បីបើកគណនីធនាគារត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ថា ជនបរទេស៣នាក់ ត្រូវបាននគរបាលនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃចាប់ខ្លូន បន្ទាប់ពីពួកគេបានឆ្លងដែនមកកាន់ប្រទេសកម្ពុជាប្រើឯកសារក្លែង និងប្រើលិខិតឆ្លងដែនក្លែងក្លាយ ដើម្បីប្រព្រឹត្តបទល្មើសផ្នែកហិរញ្ញវត្ថុ គឺបើកគណនី នៅធនាគារក្នុងប្រទេសកម្ពុជាបន្លំយកលុយ។ប៉ុន្តែសកម្មភាពនេះត្រូវបានកម្លាំងនគរបាលចាតិ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបើកប្រតិបត្តិការ តាមចាប់ទាល់តែបាន។

ប្រភពព័ត៌មានពីមន្រី្តនគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិបរទេទសទាំង ៣នាក់ ដែលត្រូវចាប់ខ្លួនគឺជាជនជាតិកុងហ្គោររួមមាន ៖

១.ឈ្មោះ Emmanuel Ngoma Ngoma coco

២.ឈ្មោះ Junior Bin Mungomba

៣.ឈ្មោះ Mesiya Tedike Junior។

ក្រោយការសួរនាំជនជាតិបរទេសទាំង៣នាក់ បានសារភាពថា ពួកគេ បានទទួលលិខិតឆ្លងដែនក្លែងពីបក្ខពួក២ នាក់ទៀត (ម្នាក់ជា ជនជាតិប៊ែលហ្សិក និងម្នាក់ទៀតជនជាតិបារាំង)។

ពួកគេបានសារភាពទៀតថា ពួកគេទទួលលិខិតឆ្លងដែន ដើម្បីបើកគណនីធនាគារ សម្រាប់ទទួលការផ្ទេរប្រាក់ពីក្រៅដោយ

ជនសង្ស័យ Emmanuel Ngoma Ngo ma coco បានបើកនៅធនាគារស្ថាបនា ៣គណនី ប្រើលិខិតឆ្លង ដែន៣សញ្ជាតិ បារាំង ឈីលី និង ប៉រទុយហ្គាល់។

២.Junior Bin Mungomba បានបើក២គណនី នៅធនាគារស្ថាបនាប្រើលិខិតឆ្លងដែនបារាំង និងប៊ែលហ្សិក។

៣.Mesiya Tedike Junior(នៅរឹងរួស អះអាងថាទើបមកកម្ពុជា ពីប្រទេសថៃ)។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់នេះ កំពុងបន្តសួរនាំ នៅនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅទៅសាលាដំបូងរាជធានីចាត់ការតាមច្បាប់ ៕

ses-1-68

ses-66

33-3

ដោយ៖ ប្រាថ្នា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print