កីឡាករ កាន់ សោភ័ណ្ឌ បំបាក់កីឡាករឯក ចំរើន នៅវគ្គ ផ្តាច់ព្រ័ត្រលើកពានសូហ្វតឺន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ

ចែករំលែក៖

ភ្នំពេញ៖ កីឡាករកាន់សោភ័ណ្ឌបានក្លាយជាម្ចាស់ជើងឯកវិញ្ញាសាប្រកួតឯកត្តជនបុរសនៅក្នុងកម្មវិធីប្រកួតកីឡាសូហ្វតឺន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី១ កាលពីព្រឹកថៃ្ងទី១៧ ខែមិថុនាបន្ទាប់ពីបានយកឈ្នះកីឡាករជើងខ្លាំងដៃគូចាស់មានកម្រិតសមត្ថភាពប្រហាក់ប្រហែលគ្នាក្នុងលទ្ធផល២សិតទល់០ ។ ជំនួបលើកទី១ នេះកីឡាករ កាន់ សោភ័ណ្ឌ បានយកឈ្នះ កីឡាករ ឯក ចំរើន ដោយការប្រកួតមុនៗកាន់សោភ័ណ្ឌបានត្រឹមតែចំណាត់ថ្នាក់លេខ២ ប៉ុណ្ណោះ ។

នេះគឺជាលើកទី១ហើយដែលសហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជាបានរៀបចំការ   ប្រកួតជ្រើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៦ ដោយបានដំណើរការប្រកួតចាប់តាំងពីថ្ងៃទី១៣ រហូតដល់ថៃ្ង ទី១៧ ខែ មិថុនា ឆ្នាំ ២០១៦ ដោយមានក្លិបនិងសមាគមចូល រួមប្រកួតចំនួន៨ក្លិប មានកីឡាករកីឡាការិនីសរុប៩២នាក់ក្នុងនោះមានកីឡាករ៦១នាក់និងកីឡាការិនី៣១នាក់ធ្វើការប្រកួតលើ៩វិញ្ញាសាមានដូចជាវិញ្ញាសារប្រកួតម្នាក់ទល់ម្នាក់អាយុក្រោម១៥ឆ្នាំ បុរស-នារី វិញ្ញាសាប្រកួតគូបុរស-នារី ។ វិញ្ញាសាប្រកួតម្នាក់ទល់ម្នាក់យុវជនអាយុក្រោម១៨ឆ្នាំ  ក្របខ័ណ្ឌ វាយគូបុរសក្របខ័ណ្ឌ និងវាយគូបុរសក្របខ័ណ្ឌ   និងវាយម្នាក់ ទល់ម្នាក់បុរសក្របខ័ណ្ឌ និងវាយជា ក្រុមបុរសក្របខ័ណ្ឌ

ថ្លែងនៅក្នុងពិធីបិទការប្រកួតកីឡាសូហ្វតឺន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៦នេះ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំកាយនិង   កីឡាបានវាយតម្លៃថាឆ្លងតាមការប្រកួតជើងឯកក៏ដូចជាការប្រកួតនៅលើឆាកអន្តរជាតិកន្លងមកសហព័ន្ធកីឡាសូហ្វតឺន្នីស កម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងបើទោះបីជាសហព័ន្ធមួយនេះទើបតែកកើតថ្មីក៏ដោយ ។ ជាមួយគ្នានោះលោកអគ្គនាយក កីឡាបានឯកភាពនិងគាំទ្រទាំងស្រុងចំពោះ គម្រោងរបស់សហព័ន្ធកីឡាសូហ្វតឺន្នីស កម្ពុជា ដែលគ្រោងរៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាសូហ្វតឺន្នីសជើងឯកអាស៊ានាអំឡុងឆ្នាំ២០១៧ខាងមុខនេះ ។

សម្រាប់លទ្ធផលនៃការការប្រកួតកីឡា សូហ្វតឺនី្នសជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំទី១នេះក្លិបក្រសួងមហាផ្ទៃដណ្តើមបានមេដាយច្រើនជាងគេ ចំណាត់លេខ២បានទៅលើក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ និងចំណាត់ថ្នាក់លេខ៣បានទៅលើក្លិប ក្រសួងការពារជាតិ ។

គួររំលឹកថាចំពោះរីកចម្រើនយ៉ាងឆាប់ រហ័សរបស់កីឡាសូហ្វតឺន្នីសកម្ពុជាមានដូចជាការប្រកួតកីឡាសូហ្វតឺន្នីសជើងឯកអាស៊ីនៅប្រទេសម៉ាឡេស៊ីកន្លងទៅក្រុមកីឡាករកីឡាការិនីសូហ្វតឺន្នីសកម្ពុជាដណ្តើមបានមេដាយរហូតដល់ទៅ១៨គ្រឿង ក្នុងនោះមាន មេដាយប្រាក់៨គ្រឿងនិងមេដាយសំរឹទ្ធិ១០គ្រឿងដោយមានការជួយជ្រោមជ្រែងពី សម្តចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រមទាំងក្រសួង អប់រំយុវជននិងកីឡារួមជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ៕

IMG_4226

IMG_4227

IMG_4228

ដោយ៖​​​ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print