Jamie Vardy និង Daniel Sturridge ជា អ្នកជួយសង្រេ្គាះអង់គ្លេសឲ្យមានដង្ហើមវិញ

ចែករំលែក៖

ក្រុមជម្រើសជាតិអង់គ្លេសបានទទួល៣ពិន្ទុបន្ថែមក្រោយពីឈ្នះក្រុមវេលដោយការស៊ុតបាល់បញ្ចូលទីពីខ្សែប្រយុទ្ធ២រូបគឺJamie Vardyរបស់ក្លិបLeicester City និង Daniel Sturridgeរបស់ក្លិបហង្សក្រហម Liverpool

នៅក្នុងការប្រកួតនោះជម្រើសជាតិវេលបាននាំមុខដោយការស៊ុតបាល់ហ្វ្រីឃីកពីចម្ងាយយ៉ាងអស្ចារ្យនៅនាទី៤២ក្នុងតង់ទី១ដោយកីឡាករ Gareth Bale របស់ក្រុម Real Madrid។ នៅក្នុងតង់ទី២គ្រូបង្វឹក អង់គ្លេស Roy Hodgson បានសម្រេចផ្លាស់ ប្តូរកីឡាករ Jamie Vardy និង Daniel Sturridge ចូលលេងវិញ ហើយ Jamie Vardy ស៊ុត បាល់បញ្ចូលទីនៅនាទី៥៦ Daniel Sturridge គឺជាអ្នកនាំជ័យជម្នះតែម្តងនៅនាទីបន្ថែមម៉ោងចុងក្រោយ។

នៅក្នុងពូល B អង់គ្លេសកំពុងតែឈរ លំដាប់កំពូលតារាងមាន៤ពិន្ទុ ប៉ុន្តែពួកគេ ក៏អាចនឹងហាល អាវមិនបានទៅលេងវគ្គ បន្តទៀតក៏ថាបានដែរប្រសិនបើពួកគេ   ប្រកួតចាញ់ក្រុមស្លូវ៉ាគីហើយវេលយក ឈ្នះលើក្រុមរុស្ស៊ីនោះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៏មួយទៀត ក្នុងការប្រកួតរវាងអង់គ្លេសនឹងវេលនោះគឺខ្សែប្រយុទ្ធ Marcus Rashford របស់ក្រុម Manchester United បានបំបែកកំណត់ ត្រារបស់កីឡាករ Wayne Rooney ដោយ ក្លាយជាកីឡាករវ័យក្មេងបំផុតដែលលេងនៅយូរ៉ូដោយមានអាយុត្រឹមតែ១៨ឆ្នាំ ២២៨ថ្ងៃ។

កីឡាករWayne Rooney បានជាប់កំណត់ត្រាជាកីឡាករអង់គ្លេសវ័យក្មេងជាងគេលេងនៅយូរ៉ូតាំងពីឆ្នាំ២០០៤ក្នុងការប្រកួតដែលអង់គ្លេសចាញ់បារាំង ២-១។ ប៉ុន្តែកំណត់ត្រារបស់ប្រធានក្រុមអង់គ្លេសរូបនេះ ត្រូវបានមិត្តរួមក្រុម Man Utd បំបែកបានដោយ Rashford ចូលលេងនៅ យូរ៉ូប្អូនជាងចំនួន៤ថ្ងៃ។ Rashford បាន ដូរចូលជំនួសខ្សែបម្រើ Adam Lallana របស់ក្រុម Liverpool នៅនាទី៧៣។

ំណែកប្រទេសអៀរឡង់ខាងជើងបានបង្កើតរឿងថ្មីមួយនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់ក្រោយឈ្នះក្រុមអ៊ុយក្រែន២គ្រាប់ទល់នឹងសូន្យ។ នេះគឺជាជ័យជម្នះដំបូងបង្អស់ របស់ក្រុមអៀរឡង់ខាងជើងនៅក្នុងកម្មវិធីយូរ៉ូ ហើយពួកគេក៏អាចមាន ឱកាសបន្តទៅវគ្គ១៦ក្រុមចុងក្រោយផងដែរ។

២គ្រាប់របស់អៀរឡង់ខាងជើងកើត ចេញពីកីឡាករ Gareth McAuley ខ្សែការ ពាររបស់ក្លិប West Bromនៅនាទី៤៩ និង មួយគ្រាប់ទៀតរកបានដោយកីឡាករ Niall McGinnនៅម៉ោងបន្ថែមជិតចង់តង់ទី២។

នៅក្នុងពូលC៖ជាមួយគ្នានោះដែរក្រុមជម្រើសជាតិអាល្លឺម៉ង់មិនអាចបំបែករនាំងការពាររបស់ប៉ូឡួញបានទេគឺចប់ការប្រកួតលទ្ធផល0-0។ ប្រកួតបន្ទាប់របស់ពួកគេគឺក្រុមយោធាពណ៌ប៉ៃតងអៀរឡង់ខាងជើងប៉ះឥន្ទ្រីចំពុះដែកអាល្លឺម៉ង់ ចំណែកប៉ូឡូញប៉ះក្រុមបាតតារាងអ៊ុយក្រែន៕

2614870.main_image

0735832001447517295_filepicker

ដោយ៖​ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print