យន្តហោះ ​CASA-212 ជួបគ្រោះថ្នាក់ដោយសារអាកាសធាតុអាក្រក់

ចែករំលែក៖

ក្រសួងការពារជាតិវៀតណាម នៅថ្ងៃទី​១៧ ខែមិថុនា ​បានឲ្យដឹងថា​ ក្នុងរយៈពេលដែលយន្តហោះ CASA-212 ជួបគ្រោះថ្នាក់នោះគឺនៅថ្ងៃត្រង់ថ្ងៃទី​១៦ ខែមិថុនា ​ចំពេលដែលអាកាសធាតុប្រែយ៉ាងឆាប់រហ័សទៅជាអាក្រក់ធ្វើឲ្យការមើលផ្លូវមិនបានឆ្ងាយ។

ក្រសួងការពារជាតិវៀតណាមបានស្នើរដល់កម្លាំងទាហ៊ានជើងទឹកក្រុមអ្នកនេសាទ​ចូលរួមស្វែងរកជនរង្គ្រោះនៅកន្លែងដែលយន្តហោះ​ CASA-212 ជួបគ្រោះថ្នាក់​។ នៅពេលនេះនាវាកម្លាំងការពារដែនសមុទ្របានរកឃើញបំណែកយន្តហោះ​ Casa។ ​ឧប្បនាយករដ្ឋមន្ត្រីវៀតណាម​លោក​ Trinh Dinh Dung បានទៅដល់ទីបញ្ចាការរុករកនៅទីក្រុ Hai phong ដើម្បីបញ្ចារការរករកដោយផ្ទាល់​ដោយធ្វើគ្រប់យ៉ាងរកជនរង្គ្រោះឲ្យឃើញ។

យន្តហោះដែលជួបគ្រោះថ្នាក់ខាងលើមានអ្នកដំណើរ​៩នាក់ក្នុងនោះមានមន្ត្រីទាហ៊ាន​៦នាក់និងអ្នកឯកទេស៣នាក់ កំពុងធ្វើដំណើរទៅបំពេញការងារ។

កន្លងមកថ្មីៗវៀតណាមក៏បានជួបគ្រោះថ្នាក់យន្តហោះចម្បាំង Su 30 បណ្តាលឲ្យអាកាសយានឹកម្នាក់ក្នុងចំណោមពីរនាក់បានបាត់ខ្លួន។ អាកាសយានឹកម្នាក់ត្រូវបានកប៉ាល់នេសាទជួយសង្គ្រោះទាន់ពេលវេលា៕

1 (1)

1 (2)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print