ទស្សនៈល្ងីល្ងើ៖ ប្រកាសចេះតែប្រកាសលុយ នៅតែមិនចាយ ធ្វើអីកយ?

ចែករំលែក៖

មានលុយអាគាំង២០ដុល្លារចង់ដូរយកលុយខ្មែរមកចាយគ្រាន់ទិញផ្អកប្រហុកទុកហូប នាយជាលខ្ញុំបានយកទៅដូរនៅកន្លែងដូរលុយមួយកន្លែងនៅម្តុំផ្សារដេប៉ូ ។ ខ្ញុំហុចក្រដាស២០ដុល្លារឲ្យអ្នកដូរលុយគាត់យកទៅផ្អៀងផ្អងមើលម្តងហើយម្តងទៀតហាក់ដូចជាខ្លាចលុយនេះជាលុយក្លែងក្លាយ។ ពេលឃើញដូច្នេះខ្ញុំឆ្ងល់ក៏សួរទៅអ្នកដូរ លុយថា ក្មួយស្រីហេតុអីក្មួយស្រីមើលលុយខ្ញុំម្តងហើយម្តងទៀត? លុយហ្នឹងក្លែង ក្លាយឬ?

អ្នកដូរលុយសម្លឹងមើលមុខខ្ញុំរួចប្រាប់ខ្ញុំថា ឥឡូវនេះមិនដូចពីមុនទេពូ ពីមុនលុយចាស់រហែកឬប្រឡាក់តិចតួចខ្ញុំអាចយកបាន តែឥឡូវបើមិនពិនិត្យឲ្យដិតដល់ទេខាតឡុងចុងឥឡូវកុំជោរ ។

ស្តាប់បានចម្លើយនេះធ្វើឲ្យខ្ញុំឆ្ងល់រួចសួរទៅអ្នកលក់ទៀតថា តើហេតុអីទៅ? ម៉េច ពីមុនល្មមៗគេយក ឥឡូវម៉េចតឹងតែងម្ល៉េះ? ម្យ៉ាងទៀតឮថាខាងធនាគារជាតិប្រកាសឲ្យដឹងពីបញ្ហានេះហើយតើ ម៉េចក៏នៅតែពិបាកទៀត?

អ្នកដូរលុយទំនងពិបាកចិត្តបានលើកលុយចាស់ៗក្រដាស២០ក្រដាស៥០ចងកៅស៊ូមួយបាច់ មកបង្ហាញរួចប្រាប់ខ្ញុំថា លុយនេះសុទ្ធតែស្ទះធ្វើចរាចរណ៍លែងចេញហើយវាកើតចេញពីធនាគារជាតិតែម្តង ។ តាមមន្រី្តធនាគារលួចបង្ហើបប្រាប់ខ្ញុំថា (អ្នកលក់) រឿងលុយចាស់ លុយរហែកតិចតួច គេមិនទទួលយកទៅធ្វើចរាចរណ៍នេះគឺដោយសារមេៗ ធនាគារជាតិបញ្ជាឲ្យថ្នាក់ក្រោមប្រុងប្រយ័ត្នកុំទទួលយកលុយ ចាស់ៗឲ្យសោះ ជាពិសេសលុយដុល្លារតែម្តងបើអ្នកណាមិនអនុវត្តតាមមេៗនឹងកាត់លុយប្រាក់ខែជំនួសលុយចាស់ឬលុយប្រឡាក់មិនខាន ។ ម្ល៉ោះហើយដើម្បីកុំឲ្យខាត លុយដោយសារមេកាត់ប្រាក់ខែដូចគេថា សាច់មិនបានស៊ីយកឆ្អឹងព្យួរកនោះទើបមន្ត្រី ធនាគារជាតិធ្វើការសម្រិតសម្រាំងលុយល្មមៗមិនខ្ចីទទួលយកជាហេតុធ្វើឲ្យលំបាកដល់អតិថិជន និងរាស្រ្តក្រីក្រមកដល់ពេលហ្នឹងឯង!។

និយាយចប់ខ្ញុំឆ្ងល់ក៏សួរទៀតថា ចុះក្រែងខាងធនាគារជាតិបានប្រកាសឲ្យចាយជាធម្មតាហើយតើ ម៉េចនាំគ្នាផ្អើលអ៊ីចឹង?

អ្នកដូរលុយបើកភ្នែកធំៗដាក់ខ្ញុំរួចលាន់មាត់ថា ព្រោះតែរង្គើរឿងហ្នឹងហើយបានជា លោកធំៗភ័យខ្លាចឮដល់សម្តេចតេជោនាំគ្នាឆ្លេឆ្លាចេញប្រកាសឲ្យចាយធម្មតាវិញ តែ  មានអីឯណា ប្រកាសចេះតែប្រកាស ស៊ីញ៉េតែលើក្រដាស ឯលុយទាំងនោះនៅតែចាយ មិនដាច់ដដែលហ្នឹង ធ្វើអីកយ? ៕   

1111

ដោយ៖​ នាយជាល

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print