Breaking News : សម្តេចតេជោ ហ៊ុនសែន ប្រកាសអោយទាំងខ្មែរ ទាំងបរទេស មានសិទ្ធិចូលមើលកីឡា សុីហ្គេមដោយមិនបង់លុយទាំងអស់

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រកាសអោយទាំងខ្មែរ ទាំងបរទេស មានសិទ្ធិចូលមើលកីឡាសុីហ្គេម ដោយមិនបង់លុយទាំងអស់ ។ សម្តេចតេជោ បន្តថា, សហព័ន្ធកីឡាដែលចូលរួមក៏មិនត្រូវបង់លុយដែរ ។ ដោយឡែកការផ្សាយរបស់ទូរទស្សន៍បរទេសនានាត្រូវទម្លាក់ថ្លៃ ឬ ក៏អោយ free តែម្តងទៅ ព្រោះសំខាន់គឺផ្សាយពីប្រទេកម្ពុជាយើង ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ខណៈបានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

និយាយរួម សម្តេចតេជោ ហ៊ុនសែន បានបញ្ជាមិនអោយយកលុយពីទូរទស្សន៍បរទេសនានាដែលផ្សាយពីសុីហ្គេម៣២ នៅកម្ពុជាទេ ។

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, ពិតមែនតែចូលមើលសុីហ្គេមមិនយកលុយ តែសំបុត្រត្រូវតែមាន ដើម្បីដឹងកន្លែងអង្គុយ និង ច្រកចេញចូល ។

សម្តេចហ៊ុនសែន ក៏បានបញ្ជាក់ថា,  ចាប់ពីខែ ៦ នេះទៅ ហាមមន្ត្រីរបស់យើងចេញក្រៅប្រទេស ។ 

សូមបញ្ជាក់ថា, របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះ មានដូចខាងក្រោម៖

១-សេចក្តីព្រាងផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០។

២-សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ។

៣-សេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ។

៤-ការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាលអានុភាព ៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ផ្គួបគ្នា។ 

៥-គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព១៥០មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់, អានុភាព៦០មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង, អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តស្វាយរៀង និងអានុភាព ៨០មេហ្គាវ៉ាត់ ខេត្តព្រៃវែង។

៦-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print