ប្រទេសក្រីក្របំផុតទាំង២៥ក្នុងពិភពលោក មានមួយប្រទេសមកពីទ្វីបអាស៊ី

ចែករំលែក៖

ក្នុងចំណោម 23/25 នៃបណ្តាប្រទេសក្រីក្របំផុតរបស់ពិភពលោកគឺនៅអាហ្វ្រិក។ ប្រទេស២ទៀតគឺយេម៉ែននៅមជ្ឈិមបូព៌ា និងមីយ៉ាន់ម៉ានៅអាស៊ី។

មានវិធីជាច្រើនដើម្បីវាស់ស្ទង់សកម្មភាពសេដ្ឋកិច្ចនិងទ្រព្យសម្បត្តិរបស់ប្រទេសមួយ។ Infographic ខាងក្រោមបង្ហាញពីប្រទេសក្រីក្របំផុតទាំង 25 នៅលើពិភពលោកដោយផ្អែកលើផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ 2023 ដូចដែលបានព្យាករណ៍ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។
ដូច្នោះហើយ ប្រទេសក្រីក្របំផុតភាគច្រើនស្ថិតនៅក្នុងទ្វីបអាហ្រ្វិក ដែលមានរហូតដល់២៣ប្រទេសក្នុងចំណោម ២៥ ប្រទេស។ ពីរទៀតគឺយេម៉ែននៅមជ្ឈិមបូព៌ា និងមីយ៉ាន់ម៉ានៅអាស៊ី។
ប៊ូរុនឌីដែលមានប្រជាជនជិត13 លាននាក់គឺជាប្រទេសតូចបំផុតមួយនៅក្នុងទ្វីបអាហ្រ្វិកតាមតំបន់។ ប្រទេសនេះមាន GDP ទាបបំផុតសម្រាប់មនុស្សម្នាក់ក្នុងពិភពលោក គឺមានតែ ៣០៨ដុល្លារប៉ុណ្ណោះ។ ប្រទេសនេះទទួលបានឯករាជ្យនៅឆ្នាំ1962 បន្ទាប់ពីឆ្នាំនៃការធ្វើជាអាណានិគមរបស់អាល្លឺម៉ង់ និងបែលហ្ស៊ិក ប៊ូរុនឌីទើបតែជួបប្រទះជម្លោះស៊ីវិលនិងអំពើពុករលួយអស់រយៈពេលប្រាំទសវត្សរ៍។ ទោះជាយ៉ាងណាក៏ដោយ IMF ព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសកំពុងដំណើរការក្នុងទិសដៅវិជ្ជមាន ដោយសារកំណែទម្រង់សេដ្ឋកិច្ចនាពេលថ្មីៗនេះ។
ភាពខុសគ្នានៃផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់រវាងប្រទេសប៊ូរុនឌី នឹងប្រទេសដែលមានជាងគេបំផុតនៅលើពិភពលោក លុចហ្សំបួ គឺជិត 415 ដង។
ប្រទេសក្រីក្របំផុតទី 2 និងទី3 របស់ពិភពលោកគឺ សៀរ៉ាឡេអូន និងម៉ាឡាវី ដែលមានទីតាំងនៅទ្វីបអាហ្រ្វិក ដោយមានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់មាន៤៧១ដុល្លារ និង 482ដុល្លារតែប៉ុណ្ណោះ។
ប្រទេសមិនមែនអាហ្វ្រិកចំនួនពីរក្នុងបញ្ជីប្រទេសក្រីក្របំផុតទាំង 25 របស់ពិភពលោក គឺប្រទេសយេម៉ែន និងមីយ៉ាន់ម៉ា មាន GDP សម្រាប់មនុស្សម្នាក់ជាង ៨៧១ ដុល្លារ និង ១.២០០ ដុល្លារ។
* GDP សម្រាប់មនុស្សម្នាក់ត្រូវបានគណនាដោយបែងចែកទិន្នផលសេដ្ឋកិច្ចសរុបរបស់ប្រទេស ឬទឹកដី (ផលិតផលក្នុងស្រុកសរុប – GDP) ដោយចំនួនប្រជាជនសរុបនៃប្រទេស ឬទឹកដីនោះ៕ ដោយធីរីណា

...

រូប​ថត​ : dautu.io

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print