ការលាតត្រដាងអត្តសញ្ញាណរបស់ប្រធានចៅក្រម លោកដូណាល់ ត្រាំ បារម្ភថា “វាមិនយុត្តិធម៌ទេ”

ចែករំលែក៖

ចៅក្រមដែលដឹកនាំការកាត់ក្តីលោក Donald Trump ត្រូវបានបង្ហាញ ខណៈដែលអតីតប្រធានាធិបតីអាមេរិកទី 45 ព្រួយបារម្ភថា “មិនអាចមានការកាត់ក្តីដោយយុត្តិធម៌នៅទីក្រុង

ញូវយ៉ក” ។ មតិសាធារណជនអាមេរិកនិងពិភពលោកទាំងមូលកំពុងពុះកញ្ជ្រោល បន្ទាប់ពីព្រឹត្តិការណ៍គណៈវិនិច្ឆ័យធំនៅទីក្រុង
ញូវយ៉ក កាលពីថ្ងៃទី៣០ ខែមីនា (ម៉ោងនៅសហរដ្ឋអាមេរិក) បានប្រកាសជាផ្លូវការអំពីការចោទប្រកាន់ប្រឆាំងនឹងអតីតប្រធានាធិបតី Donald Trump ។
សារព័ត៌មាន New York Times នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣បានផ្សាយថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) អាចនឹងបង្ហាញខ្លួននៅក្នុងតុលាការសម្រាប់ការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ នៅថ្ងៃអង្គារ ទី៤ ខែមេសាខាងមុខនេះ ដែលជាធម្មតារដ្ឋអាជ្ញានៅទីក្រុងញូវយ៉កបដិសេធមិនផ្សព្វផ្សាយការចោទប្រកាន់នោះទេ មុនពេលជនសង្ស័យត្រូវបាននាំខ្លួនឡើងតុលាការ។
ដោយដកស្រង់សម្តីមេធាវីរបស់ លោកត្រាំ New York Times បានរាយការណ៍ថា លោកត្រាំត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងតុលាការកំពូល ដែលស្ថិតនៅសង្កាត់ Manhattan ទីក្រុងញូវយ៉ក ជុំវិញការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ។ ថ្មីៗនេះ CNN ក៏បានរាយការណ៍ផងដែរថា លោក ត្រាំ កំពុងប្រឈមមុខនឹងការស៉ើបអង្កេតច្រើនជាង៣០ករណីទាក់ទងនឹងការក្លែងបន្លំអាជីវកម្ម។
លោក ដូណាល់ ត្រាំ ត្រូវបានគណៈវិនិច្ឆ័យនៃសង្កាត់ Manhattan ទីក្រុងញូវយ៉ក ចោទប្រកាន់ជាផ្លូវការនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រោយការស៊ើបអង្កេតមួយជុំវិញការសូកប៉ាន់បំបិទមាត់តារាភាពយន្ដអាសអាភាសនាង Stormy Daniels។ តាមរយៈការចោទប្រកាន់ខាងលើ លោក ត្រាំ បានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេបំផុតដែលត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌនឹងកើតមានឡើង ខណៈដែលលោកកំពុងព្យាយាមធ្វើយ៉ាងណាអាចក្លាយជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សសាធារណរដ្ឋសាជាថ្មី សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤៕ ដោយធីរីណា

...

រូប​ថត​ : CNBC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print