ក្រសួងធនធានទឹកប្រកាសប្រាប់ប្រជាពលរដ្ឋ នៅស្រុកបាកានឈប់បារម្ភរឿងខ្វះខាតទឹក ខណ:ក្រុមការងារកំពុងធ្វើការជាមួយក្រុមហ៊ុនចិន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ក្រោយប្រជាពលរដ្ឋ នៅឃុំចំនួន៦ក្នុងស្រុកបាកាន ខេត្តពោធិ៍ សាត់ ដែលខ្វះខាតទឹកប្រើប្រាស់ ក៏ព្រោះតែក្រុមហ៊ុនចិនបានបិទទ្វារទឹកទំនប់ដំណាក់អំពិលនោះមន្រ្តីជាន់ខ្ពស់ក្រសួង ធនធានទឹកបានប្រកាសកុំឲ្យមានការព្រួយបារម្ភ ពីព្រោះក្រុមការងារបាននិងកំពុងធ្វើការងារនេះជាមួយក្រុមហ៊ុនចិន ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួង ធនធានទឹកបានថ្លែងថា ក្រុមការងាររបស់ យើងកំពុងធ្វើការងារនេះហើយ ដូច្នេះ សូមប្រជាពលរដ្ឋ កុំព្រួយបារម្ភ ព្រោះក្រុម ហ៊ុនចិនបានបិទប្រឡាយមេដំណាក់អំពិល ដើម្បីធ្វើផ្លូវជាតិលេខ៥៥ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋរាប់រយ គ្រួសាររស់នៅឃុំចំនួន៦ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ បានស្វែងរកអន្តរាគមន៍ទៅអភិបាលខេត្តពោធិ៍សាត់ និងមន្រ្តីពាក់ ព័ន្ធនៅក្នុងខេត្តក្រោយពីពួកគេជាច្រើន រយគ្រួសារបាននិងកំពុងខ្វះខាតទឹកប្រើប្រាស់ទាំងការហូបចុកប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងការស្រោចស្រពផ្ទៃដីដាំដុះរាប់ពាន់ហិកតា ដោយសារតែក្រុមហ៊ុនធ្វើផ្លូវបាន បិទទ្វារទំនប់ដំណាក់អំពិល ។

តំណាងប្រជាពលរដ្ឋនៅរស់តំបន់នោះលោកសេង ម៉ាប់បានប្រាប់ថា ក្រោយក្រុមហ៊ុនចិនធ្វើផ្លូវជាតិមួយខ្សែបានបិទទ្វារទឹកទំនប់ដំណាក់អំពិលរយៈពេល២ទៅ៣ខែមកនេះបានធ្វើឲ្យពួកគាត់ជាច្រើនគ្រួសារ ជួបគ្រោះអត់ទឹកប្រើប្រាស់ប្រចាំថ្ងៃនិង សម្រាប់ស្រោចស្រពលើផ្ទៃដីដាំដុះផងដែរ ។

តំណាងប្រជាពលរដ្ឋរូបនេះបានបញ្ជាក់ ទៀតថា ពួកគាត់កំពុងជួបគ្រោះមួយនេះ យ៉ាងខ្លាំងពីព្រោះកន្លងទៅ គឺអាស្រ័យលើការប្រើប្រាស់ទឹកពីទំនប់ដំណាក់អំពិល ។ តែក្រោយក្រុមហ៊ុនចិនបិទទ្វារទឹក ដើម្បី ធ្វើផ្លូវនោះស្រាប់តែខ្វះខាតតែម្តង ដូច្នេះមានតែអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន និងមន្ទីរធនធានទឹកទេ ដែលអាចជួយពួក គាត់បាន ។ បើតាមប្រជាពលរដ្ឋខាង លើឲ្យដឹងថា ដោយសារតែមានបញ្ហានេះកើតឡើងនោះរដ្ឋាករផ្គត់ផ្គង់ទឹកនៅតំបន់នោះ ក៏នឹងជួបការខ្វះខាតទឹកសម្រាប់ចែកចាយផងដែរ ៕

ps3

ដោយ៖ ហេង សូរិយា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print