ដង្គូវកំពុងតែបំផ្លាញផលដំណាំ‌ស្រូវនិងពោតរបស់ប្រជាពលរដ្ឋក្នុងសង្កាត់សាមគ្គី កំចាត់ច្រើនដងកើនឡើងច្រើនដង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ដំណាំស្រូវនិងពោតជាដំណាំសំខាន់របស់ប្រជាកសិករនិងជាដំរូវការរបស់មនុស្សយើងគ្រប់ៗរូប ឥឡូវកំពុងតែត្រូវបំផ្លាញ់ដោយសារសត្វដង្គូវដែលកើតនិងវិវត្តន៍ដោយសារមេអ៊ំបៅ ពណ៌ស ពណ៌លឿង‌ និងពណ៌ក្រហម ជាច្រើនវាចេញហោះហើនៅពេលល្ងាច និងពេលមេឃត្រជាក់ ឯដង្គូវវាចេញរកស៊ីនិងបំផ្លាញដំណាំពោតស្រូវ
នៅពេលយប់ ជិតភ្លឺ និងពេលមេឃស្រទុំ។

តាមការរៀបរាប់របស់បងប្រុសម្នាក់ឈ្មោះ កង ថុល អាយុ៥៣ឆ្នាំ រស់នៅភូមិគីឡូ០៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង មានចំការពោតឋិតនៅភូមិស្តៅ ឃុំស្តៅ ស្រុកសេសាន គាត់បានរាបរាប់ថា ដង្គួវស៊ីពោតរបស់គាត់អស់ជាងមួយហិចតារយៈពេលមួយអាទិត្យ បាញ់ថ្នាំបីទៅបួនដងហើយនៅតែដដែលវាអាចកើនឡើងជាងមុនហាក់បីដូចជាវាស៊ាំនិងថ្នាំគាត់ ហើយគាត់ក៏សូមអំពាវវនាវដល់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ជួយផ្តល់ថ្នាំកំចាត់ដង្គូវចង្រៃនេះនិងគ្រាប់ពូជន៍ ហើយបច្ចេកទេសផ្សេងៗដល់ពួកគាត់‌ដែលកំពុងជួបនៅគ្រោះសត្វដង្គូវចង្រៃនេះបើពុំនោះទេឆ្នាំនេះធ្វើស្រែមិនបានផល ដាំពោតមិនកើតឡើយ រីឯដង្គូវនោះវាកានកើនឡើងពីមួយទៅប្រាំពិតជាគួរឲ្យខ្លាចទៀតផង។

តាមការឲ្យដឹងពីរលោក មាស ពិសិដ្ឋ‌ អនុប្រធានមន្ទីកសិកម្មបានឲ្យដឹងថា កាកំចាត់សត្វល្អិតទាំងនោះ វិធីងាយៗដូចជា ប៉ូមទឹកដាក់ឲ្យលិចស្រូវរួចយកគោឲ្យស៊ីអាចជួយដល់ការលូតលាស់និងមានប៉្រូទីអ៊ីនដល់វាទៀតផង ឯក្រសួង​ក​សិកម្មនិងចុះមកផ្តល់គ្រាប់ពូជន៍ ថ្នាំកំចាត់និងវិធីផ្សេងៗទៀតដល់ពួកគាត់នៅពេលឆាប់ៗខាងមុខនេះ
គាត់បានធ្វើសំណើដល់ថ្នាក់លើហើយ៕

1 (1)

1 (2)

1 (3)

ដោយ៖ មាស សុផាត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print