លោកទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ ជំនួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក

ចែករំលែក៖

ភ្នំពេញៈ​ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០១៦ លោកWilliam Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយលោក​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិភាក្សាអំពីប្រធានបទនានា ដែលទាក់ទងទៅនឹងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា។

​ លោកទេសរដ្ឋមន្រ្តី បានសម្តែងការកោតសរសើរចំពោះសហរដ្ឋអាមេរិក ដែលបានផ្តួចផ្តើមគំនិតអភិវឌ្ឍន៍ទន្លេមេគង្គក្រោមជាពិសេសការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រីបានជំរុញឱ្យលោកឯកអគ្គរដ្ឋទូត Heidt ជួយលើកទឹកចិត្តឱ្យក្រុមហ៊ុនអាមេរិកបន្ថែមទៀតមកវិនិយោគនៅកម្ពុជា៕​

image image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print