កម្លាំងនគរបាលព្រហ្មទណខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យ១ម្នាក់បន្ទាប់ធ្វើសកម្មភាពឆក់ខ្សែកស្រ្តីម្នាក់បានសម្រេច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងធ្វើសកម្មភាពឆក់ខ្សែកពីនារីម្នាក់បានសម្រេចក៏ត្រូវកម្លាំងនគរបាលខណ្ឌចំការមនឃាត់ខ្លួនយ៉ាងជាក់ស្តែង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចមុខ តាមបណ្ដោយផ្លូវ៥១ កែង៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ខុន បូរី អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅខេត្តកណ្ដោល។ ជនរងគ្រោះឈ្មោះ សោរ សុភាព ភេទស្រី អាយុ៥៣ឆ្នាំ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុនារី៣នាក់ម្ដាយនិងកូនស្រី២នាក់បានជិះម៉ូតូ ១គ្រឿងម៉ាក HAGATE ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AD-8086 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១ ទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខភ្នំពេញ 1BS-7383 បានធ្វើសកម្មភាពជិះម៉ូតូមកអែបជិះរួចឆក់យកខ្សែកពីនារីរងគ្រោះដែលជាម្ដាយបានសម្រេច ។ ភ្លាមៗនោះជនរងគ្រោះបានស្រែកថា ចោរៗក៏ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមនកំពុងល្បាតតាមដងផ្លូវក៏បានដេញចាប់បានយ៉ាងជាក់ស្តែងតែមង្ត។

បច្ចុប្បន្នជនសង្ស័យរួមនឹងម៉ូតូនេះត្រូវបានកម្លាំងនគរបាលខណ្ឌចំការមនឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី៕

1 (1)

1 (2)

1 (3)

1 (4)

ដោយ៖ សរស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print