ការវិនិយោគស្វាយចន្ទី​មិនត្រឹមតែផ្តោតលើគុណភាព រសជាតិ ការផលិតប៉ុណ្ណោះទេ តែត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាដើម្បីទទួលបានតម្លៃបន្ថែម ព្រមទាំងគិតគូរដល់បរិស្ថាននិងព្រៃឈើ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា​៖​ ការវិនិយោគស្វាយចន្ទី​មិនត្រឹមតែផ្តោតលើគុណភាព រសជាតិ ការផលិតប៉ុណ្ណោះទេ តែត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាដើម្បីទទួលបានតម្លៃបន្ថែម។

    ការថ្លែងបែបនេះ​របស់លោក ឌិត ទីណា ធ្វើ​ឡើង​នាឱកាស​រូបលោកនិងថ្នាក់ដឹកនាំបានទទួលជួបគណៈប្រតិភូផ្នែកឯកជននៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Dr. Wang Xiangshe កាលពី​រសៀលថ្ងៃទី៣០ ខែមីនា​ ឆ្នាំ២០២៣ម្សិលមិញនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 

    ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី ឌិត​ ទីណា​ បានសម្តែងនូវការសាទរចំពោះក្រុមហ៊ុនដែលមានខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃល្អ ព្រមទាំងមានផែនការវិនិយោគច្បាស់លាស់លើដំណាំឧស្សាហកម្មនៅកម្ពុជា ដោយមានគោលដៅជាក់លាក់នាំទៅប្រទេសចិន។ 

   បើតាមការ​បញ្ជាក់​ពី​លោករដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖​ សម្រាប់ការវិនិយោគស្វាយចន្ទីមិនត្រឹមតែត្រូវផ្តោតលើគុណភាព រសជាតិ និងមានផែនការផលិតច្បាស់លាស់តាមតម្រូវការទីផ្សារប៉ុណ្ណោះទេ តែត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាដើម្បីទទួលបានតម្លៃបន្ថែម ព្រមទាំងគិតគូរដល់បរិស្ថាននិងព្រៃឈើ(Eco-Friendly)៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print