កូនស្រីបង្កើតរបស់ លោកឧកញ៉ា តាំង ផេងប៉ោ ថៅកែថ្នាំលាបដ៏ល្បីល្បាញ, ល្បីពេញ facebook បន្ទាប់ពីនិយាយបង្រៀនប៉ះពាល់ ទង្គិចផ្លូវចិត្តអ្នកក្រ !

ចែករំលែក៖

ភ្នំពេញ : តាំងពីម្សិលមុិញ ដល់ថ្ងៃនេះ ទី៣១ ខែមីនា ឆ្នាំ២០២៣  ! កូនស្រីបង្កើតរបស់ លោកឧកញ៉ា តាំង ផេងប៉ោ ថៅកែថ្នាំលាបដ៏ល្បីល្បាញ បានបញ្ចេញ យោបល់របស់គាត់ ឱ្យមាន​ការថ្នាំងថ្នាក់ និងប្រតិកម្មតបធ្ងន់ៗពីមហាជន។ គាត់បាននិយាយថា, “អ្នកមានគេគិតទៅមុខ ស្អែកត្រូវធ្វើអី រកអី ដល់អ្នកក្រ គិតថយក្រោយ ដ្រាម៉ា ” អ្នកក្រខ្លះ សូម្បីតែរឿងបីឆ្នាំកន្លងមក ក៏លើកមកនិយាយដដែល។

សូមបញ្ជាក់ថា, តាមបណ្ដាញទំនាក់ទំនងសង្គម facebook បានប្រតិកម្មយ៉ាងខ្លាំងក្នុងការបង្ហោះឆ្លើយតប ដោយចាត់ទុកថា, កូនស្រីបង្កើតរបស់ លោកឧកញ៉ា តាំង ផេងប៉ោ ប្រើពាក្យសម្ដីមើលងាយ ដល់អ្នកក្រីក្រ រហូតដល់ពួកគេបានលើកថា, ចុះអ្នកក្រ ! មិនឱ្យពួកគាត់គិតអំពីអតីតកាល ចងចាំនូវប្រវត្តិ របស់ខ្លួនឬមួយយ៉ាងណា ? ដោយឡែកចំពោះអ្នកមាន ដូចជាលោកស្រី សំបូរពេលណាស់ទៅអី បានជាប្រឹងព្យាយាមឆែកមើលប្រវត្តិអ្នកក្ររហូតដល់មានរយៈពេល ៣ ឆ្នាំកន្លងផុតទៅហើយនោះ ។ ពួកគាត់បានលើកហេតុផលថា, សូម្បីតែក្រុមហ៊ុន facebook ក្នុងមួយឆ្នាំក៏បានលោត ឱ្យអ្នកលេង facebook បានដឹងពីការបង្ហោះរបស់ខ្លួនក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ឬដល់ ១០ឆ្នាំកន្លងទៅ មានន័យថាក្រុមហ៊ុន facebook បានរំលឹកឡើងវិញរៀងរាល់ឆ្នាំជូនដល់អ្នកលេងហ្វេសប៊ុក តាមគណនីនិមួយៗ។ 

ក្រោយនិយាយបែបនេះ ប៉ះទង្គិច អារម្មណ៍ ផ្លូវចិត្ត មនុស្សជាច្រើន មិនចេញចិត្តការលើកឡើងនេះ ហាក់ប៉ះពាល់ដល់អ្នកក្រ។ 

គណនី facebook (លោក ទូច គីមស្រឹង) បានលើកហេតុផលថា, គំនិតនិងយោបល់គាត់ តាមការពិតនិងតាមការសង្កេតស្រ្តីរូបនេះ គាត់ពុំមានគំនិតអវិជ្ជមានឬមានគំនិតអាក្រក់ចំពោះអ្នកក្រទេ។ យោបល់របស់គាត់ គឺគាត់មានបំណងល្អចំពោះអ្នកក្រ ចង់ឱ្យអ្នកក្រចេះភ្ញាក់រលឹកនិងគិតរឿងល្អៗទៅថ្ងៃអនាគត ប៉ុន្តែគ្រាន់តែវិធីនិយាយឬសិល្ប:នៃការនិយាយរបស់គាត់នៅមានភាពខ្វះខាតមិនទាន់បានល្អ ទើបធ្វើឱ្យមាន​ការថ្នាំងថ្នាក់ និងប្រតិកម្មតបធ្ងន់ៗពីមហាជន។

តាមដឹងគាត់គឺជាឧកញ៉ា ជាកូនស្រីបង្កើតរបស់ឧកញ៉ា តាំង ផេងប៉ោ ថៅកែថ្នាំលាបដ៏ល្បីល្បាញ។

ដោយសារមិនចង់ឱ្យមានបញ្ហាចំពោះមហា​ជន ទើបនៅបណ្តាប្រទេសជឿនលឿនខ្លះ គ្រប់មនុស្សជោគជ័យតែងមានអ្នកផ្តល់ប្រឹក្សាឬអ្នកនាំពាក្យ មុននឹងនិយាយឬធ្វើអ្វីមូយ។ 

សម្រាប់កម្ពុជា មិនទាន់មាន​ទម្លាប់ប្រើឬឱ្យតម្លៃអ្នកប្រឹក្សាយោបល់ទេ។ គេច្រើនតែយល់ថា អ្វីដែលគេគិតដែលគេធ្វើសុទ្ធតែល្អនិងត្រឹមត្រូវ​ ជួនកាលខឹងនឹងអ្នកផ្តល់យោបល់ទៅទៀត។ 

(លោក ទូច គីមស្រឹង) បានបញ្ជាក់ថា, នេះជាប្រភពហ្វេសប៊ុក គំនិតវិជ្ជមាន។ 

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត កំពង់ស្ពឺ តាម facebook ឯកជនរបស់គាត់ បានបង្ហោះ របៀបកំប្លែង ហើយគ្មានចេតនាលើអ្នកណាទេ ដោយពាក្យថា, ( ហេតុតែក្រ ធ្វើអីក៏ខុស ធ្វើសំណង់គេអត់យក ស៊ីច្រើនពេក ) ។ 

លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានបង្ហោះ លើ facebook មិនសំដៅលើអ្នកណាទេ តែលោកផ្តល់ជាគំនិតដ៏ល្អថា, ( ឃើញគេរិះគន់ វាគ្មិន និយាយរឿង «អ្នកក្រ & អ្នកមាន»។ វាគ្មិនទាំងឡាយ គួររៀនពី «គរុកោសល្យ» សម្រាប់ ការនិយាយស្តីជាសាធារណៈ ✍🏻។ 

លោក Mech Seyha-អគ្គនាយកវិទ្យាស្ថាន អន្តរជាតិikey បានថ្លែងថា : (ចេញបង្រៀនអោយគេចេះ ឬចេញបង្រៀនអោយគេឈឺចាប់) ? ហើយលោកក៏និយាយបកស្រាយជាច្រើននាទីផងដែរសំដៅបកស្រាយពាក្យថា,  (ចេញបង្រៀនអោយគេចេះ ឬចេញបង្រៀនអោយគេឈឺចាប់) ? ដែលមានន័យ ឱ្យតម្លៃទៅលើមនុស្សគ្រប់រូបដោយមិនគិតមានឬក្រ សំខាន់គាត់មានចេតនាចង់បង្រៀនឲ្យមនុស្សចេះ។ 

facebook ឈ្មោះថា, ( Jenny Chem ) បានលើកឡើងថា, គាត់ផ្តល់ការអប់រំល្អៗ១គំនរ បែរជាកាត់យកពាក្យប៉ុន្មានម៉ាត់របស់គាត់មកថ្កោលទោសគាត់ ស្តាប់គាត់អោយចប់មើលថាគាត់មានគោលបំណងអីដែលមានប្រយោជន៍សំរាប់ជីវិតយើង? ។

សូមបញ្ជាក់ថា : ជនរួមជាតិ ពិតជាមានកត្តា គោរព ស្រឡាញ់ គ្នាទៅវិញ ទៅមក សង្ឃឹមថា, រួបរួមគ្នា ដើម្បីធ្វើអោយសង្គមជាតិយើង មានសម្រស់ផូរផង់ ដោយគ្មានទេ ពាក្យថា, អោយតម្លៃអ្នកមាន បន្ទោសអ្នកក្រ ថាអាក្រក់ អាចជាការបញ្ឆេះកំហឹងអោយកើតមានអី ខណះពលរដ្ឋ មានសិទ្ធិ រស់រាន មានជីវិតដូចៗគ្នា មានសិទ្ធិចំពោះមុខច្បាប់ស្មើគ្នា ។ 

ប៉ុន្តែសំដីសូម្បីតែ facebook លោកស្រី Tang Gechlieng ដែលជាកូនស្រីបង្កើតរបស់ លោកឧកញ៉ា តាំង ផេងប៉ោ ក៏បានសរសេរ លើកតម្កើងអំពីតម្លៃខ្លួនឯងនិងក្រុមគ្រួសារ , ចុះលោកស្រីមានបានគិតអំពី អ្វីដែលខ្លួននិយាយប៉ះពាល់ដល់សតិអារម្មណ៍ ប៉ះទង្គិចផ្លូវចិត្ត ដែលអ្នកស្រីមើលងាយអ្នកក្រនោះដែរឬទេ? អង្គុយលើចង្អេរលើកខ្លួនឯង តើជាប្រភេទមនុស្សបែបណាទៅវិញ ? 

សូមប្រិយមិត្តអ្នកអាន ពិនិត្យមើលសំណេររបស់គាត់ បង្ហាញពីភាពស្អាតស្អំ សាងអំពើល្អក្នុងសង្គម ប៉ុន្តែមិនបានគិតអំពីគំនិតដ៏អាក្រក់ ដែលខ្លួននិយាយមើលងាយដល់អ្នកក្រនោះឡើយ។ ខាងក្រោមនេះគឺជាសម្ដីរបស់លោកស្រី Tang Gechlieng ដែលជាកូនស្រីបង្កើតរបស់ លោកឧកញ៉ា តាំង ផេងប៉ោ និយាយលើកខ្លួនឯង សូមបងប្អូនពិចារណា តាមការគួរសិន :

កាត់សរសេរថា : គិតសព្វៗទៅ ជាតិនេះខ្ញុំសំណាងលើសលប់

សំណាងទី១: កេីតក្នុងត្រកូលគ្រួសារល្អ មានម្តាយឪពុកសុទ្ធតែល្អ 

សំណាងទី២: ការជាមួយមនុស្សដែលស្រឡាញ់និងអាណិតនាងខ្ញុំ

សំណាងទី៣: ជួបឪពុកម្តាយក្មេកប្រកបដោយការសន្តោសប្រណី មិនដែលយកទោស យកពៃខ្ញុំសូមបីតែម្តង 

សំណាងទី៤: កូនៗក៏មានកតញ្ញូ ចេះដឹងខុស ដឹងត្រូវ ជាទំពាំស្នងឫស្សីដែលមានគុណភាព 

សំណាងទី៥: មានបងប្អូនល្អ ទោះបីបងប្អូនបង្កេីត សាច់ថ្លៃ ខាងយេីងខាងគេ និយាយពីថា គាំទ្រនិងសាមគ្គីគ្នាយ៉ាងល្អបំផុត

សំណាងទី៦: មានមិត្តល្អៗ ចេះដឹងទុក្ខធុរ: ទទួលយកខ្ញុំ ដែលជាខ្ញុំ 

សំណាងទី៧: ទៅណាមកណា មានមនុស្សល្អៗ មកស្រលាញ់រាប់អានយ៉ាងច្រេីនកុះករ 

សំណាងទី៨: មានមិត្តរួមការងារ ដែលសកម្មនិងចេះយល់គ្នា អធ្យាស្រ័យ នឹងជួយគ្នា 

សំណាងទី៩: កេីតក្នុងប្រទេសកំពុងអភិវឌ្ឍមានឱកាសមហាច្រេីន 

សំណងទី១០: មានថ្នាក់ដឹកនាំប្រទេសឆ្នើម នឹងដឹងសុខទុក្ខរាស្ត្រមិនដែលដាច់ មិនដឹងជាតិមុនធ្វេីបុណ្យអ្វីទេ? បានជាជាតិនេះចង់ធ្វេីតែល្អ ហើយធ្វើឱ្យបានច្រើន ព្រោះខ្ញុំស្រលាញ់ជីវិតរបស់ខ្ញុំ។ 

ខ្ញុំតែងតែមេីលរំលងចំណុចមិនល្អតូចៗរបស់ជីវិតខ្ញុំ ព្រោះខ្ញុំតែងតែចាប់អារម្មណ៍នូវចំណុចល្អៗដែលខ្ញុំមាន។

សូមបងប្អូនមានបុញ្ញរាសីគ្រប់ៗគ្នាណា៎ ខ្ញុំគោរពស្រលាញ់បងប្អូន។

តាមពិតទៅ ការលើកទាំង ១០ ចំណុចខាងលើរបស់លោកស្រី Tang Gechlieng ដែលជាកូនស្រីបង្កើតរបស់ លោកឧកញ៉ា តាំង ផេងប៉ោ បង្ហាញតែអ្វីជាភាពស្អាតស្អំរបស់ខ្លួន  !  ចុះការនិយាយប៉ះទង្គិចផ្លូវចិត្តអ្នកក្រដែលផ្អើលពេញ facebook ប្រតិកម្មយ៉ាងខ្លាំងនេះ លោកស្រីបានគិតទេថា, ខ្លួនបានជាន់ឈ្លីកិត្តិយសអ្នកក្រដល់កម្រិតណា ? ។

អ្នកខ្លះបានអោយឈ្មោះថា,ស្ថាបនិកដៀលអ្នកក្រ👎👎👎👎🥶🥶🥶

មានទ្រព្យសម្បត្តិ មានកិត្តិយស តែគ្មានសីលធម៌ និងគុណធម៌ក្នុងនាមជាមនុស្ស មានបានដោយសាអ្នកក្រតែប្រមាថអ្នកក្រ ។

facebook មានឈ្មោះថា,( តា សុខគា តន្ត្រីបុរាណ ) បានលើកឡើងថា, មួយរយៈនេះឃើញតែគេនិយាយប្រៀបធៀបពីអ្នកមាន! អ្នកក្រ! ចង់សុំសួរបន្តិច តើការលើកឡើងរបស់អ្នក ចង់ដាស់តឿនឱ្យប្រឹងរក? ឬ ចង់ដៀល? ឬជាមេរៀនដែលចេះតែនិយាយយកល្អតែខ្លួនឯង!?

បើតាមខ្ញុំគិត ប្រហែលជាពួកគាត់មានបំណងល្អទេ តើមិនចេះនិយាយ! ក៏មានអ្នក ខ្លះនិយាយតាម យកទ្រឹស្តីមកបន្ថែមឱ្យលើសក៏មាន!

អ្វីដែលខ្ញុំបារម្ភគឺការបែងចែកវណ្ណៈ មើលងាយមើលថោកគ្នា វាយឫក មិនចេះជ្រោមជ្រែងជួយគ្នា។

បើចង់ឱ្យធូរធារីទាំងអស់គ្នា គប្បីជួយដោយវិធីផ្សេងៗដែលមានទាំងក្តីស្រលាញ់ មានទាំងប្រសិទ្ធភាព!

ចាំពាក្យចាស់ទេ? សំពៅនិងសំប៉ាន, ស្តេចស្រមោច និងស្តេចដំរី, ដឹងសងដឹង អំបែងសងអំបែង។ល។

មានតែក្តីស្រលាញ់និងសាមគ្គីភាព ចែកគ្នារស់ ចែកគ្នាចេះ ចែកគ្នារីករាយទេទើបសុខទាំងអស់គ្នា! ខ្ញុំនិយាយនេះសង្ឃឹមថាអស់លោកជាវាគ្មិនទាំងឡាយខ្លះនឹងយល់! សូមគិតឡើងវិញ ហើយកុំបន្តនិយាយបែងបែកហែកញែកជាពីរជាបី! ហើយក៏សូមបងប្អូនយើងកុំខឹងហើយគុំកួនគ្នាឯងឡើយ!

ជីវិតយើងកំពុងតែរួញខ្លីស្រាប់ផងសូមយកក្តីស្រលាញ់ អាណិត មេត្តា មកប្រើឱ្យ ច្រើនមក បន្តិចទៀតយើងលាចាកចោលគ្នាអស់ហើយណាយើងណា!?

(ស្នាមប្រេះបែកហែកវណ្ណៈនេះមិនទាន់រលុបនៅឡើយទេ! កុំខំធ្វើឱ្យខឹង ឱ្យស្អប់ ពេក! ) ពូមោក ។

សូមរម្លឹកថា, វាគ្មិន មុននឹងនិយាយ តាមទីសាធារណៈ ត្រូវគិតឲ្យបានគ្រប់ជ្រុងជ្រោយ ដូចពាក្យចាស់បុរាណលោកលើកឡើងថា, មុននឹងនិយាយកន្លាស់អណ្ដាតឲ្យបាន 100 ជុំសិន ចាំហាស្តី ! ។ 

មជ្ឈដ្ឋានទូទៅបានលើកឡើងថា, ជាទស្សនៈ ធ្វើអ្វីក៏ដោយ ត្រូវមានទស្សនៈពីរដើរទន្ទឹមគ្នា , ដោយប្រជាពលរដ្ឋខ្មែរប្រកាន់ព្រះពុទ្ធសាសនា ដូច្នេះត្រូវយក “វិទ្យាសាស្ត្រ” និង “សីលធម៌” មកធ្វើការផ្ទៀងផ្ទាត់ ឲ្យបានត្រឹមត្រូវ។ មានន័យថា, គំនិតច្នៃប្រឌិត ការរៀនសូត្រ ការយល់ឃើញតាមគំហើញថ្មីៗ ក៏មានសីលធម៌ សុជីវធម៌ គុណធម៌ មានការគិតអំពីបុណ្យ បាប អ្នកខ្លះទៀតក៏គូបផ្សំនិងសម្ពាយបុណ្យពីជាតិមុនមកផង។ ចុះអ្នកខ្លះគាត់មិនរៀនបានជ្រៅជ្រះ ហេតុអ្វីគាត់ក្លាយទៅជាសេដ្ឋី ! ខណៈគាត់មិនបានទៅរៀនវគ្គថ្នាក់ជោគជ័យ វគ្គថ្នាក់ដឹកនាំ ! មានន័យថា កើតឡើងដោយសំពាយបុណ្យ និងការគិតពីវិជ្ជមានរបស់គាត់ គឺមិនអាចចោលគ្នាបានទេ ទាំងពីរនេះគឺសំយោគឲ្យគ្នាទៅវិញទៅមក ។ 

និយាយជារួម មនុស្សដែលកើតនៅលើលោកយើងនេះ ! អត់មានវាសនាដូចគ្នាទេ, សំណាងក៏ខុសគ្នា, ដូច្នេះមាន អ្នកមាន អ្នកក្រ , ទៅតាមបញ្ញារបស់មនុស្ស ។ ប៉ុន្តែការរំលឹកអតីតកាល អនុស្សាវរីយ៍ មិនមែនជាកំហុសអ្នកក្រទេ អ្នកណាក៏ អតីតកាលរបស់ខ្លួន។ ទោះជាអ្នករកស៊ីមានបានដល់ក្លាយទៅជាសេដ្ឋីក៏ដោយ ក៏គាត់បានរំលឹកអំពីអតីតកាលរបស់គាត់ ដែលមិនអាចបំភ្លេចបាន។ ដូច្នេះហើយទើបមានពាក្យគេលើកឡើងថា, យើងអាចប្រណាំង ឡាន កប៉ាល់ យន្តហោះ រឺម៉ក ស៊ីក្លូ ម៉ូតូ ។ល។ បាន ប៉ុន្តែយើងមិនអាចប្រណាំងនិងវាសនាខ្លួនឯងបានឡើយ ។ 

លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានបញ្ចេញទស្សនៈថា, (ការពិត សម្បត្តិមាន ៣, ចូរប្រើឱ្យថ្លៃ!

១. ចំណេះ សម្បត្តិ (មាន មិនរលាយ)

២. ចរិយា សម្បត្តិ (មានហើយ ថ្លៃថ្នូរ)

៣. ទ្រព្យ សម្បត្តិ (រំភើប & រលាយ) ។ 

លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាតិណាចក្រកម្ពុជា តែងបង្ហោះនូវទស្សនៈអប់រំនិង សុភាសិតដ៏ល្អៗ ប្រយោជន៍ជួយសង្គម លោកធ្លាប់លើកឡើងថា , ( សុជីវធម៌ សីលធម៌ និងគុណធម៌ ) ដោយលោកបានបញ្ជាក់យ៉ាងច្បាស់ថា, 

១. សុជីវធម៌ គឺសំដៅលើកាយវិការ និងឥរិយាបថសមរម្យ និងពាក្យសម្តីវាចា ពីរោះ សុភាពរាបសា ដែលសង្គមទទួលស្គាល់ និងឱ្យតម្លៃ។ ជាឥរិយាបថដែល មើលទៅគាប់ភ្នែក និងពាក្យសម្តី ដែលស្តាប់ទៅមិនទើសត្រចៀក ដែលមនុស្ស ទូទៅក្នុងសង្គមត្រូវតែនាំគ្នាប្រកាន់ខ្ជាប់ និងប្រព្រឹត្តជារៀងរាល់ថ្ងៃ នោះគឺជា សុជីវធម៌។

២. សីលធម៌ គឺសំដៅទៅលើទឹកចិត្ត និងចេតនានៃទង្វើ ជាជាងកាយវិការ ឥរិយាបថ និងពាក្យសម្តី។ សីលធម៌ គឺជាភាពត្រឹមត្រូវចរិតនិស្ស័យល្អៗ និងគំនិត ល្អៗរបស់មនុស្ស ដែលប្រកាន់ខ្ជាប់ក្នុងចិត្ត ទោះជាមានអ្នកដទៃដឹង ឬមិនដឹងក៏ ដោយ។ ការតាំងចិត្តថា មិនធ្វើអំពើអាក្រក់ ឬមិនប្រព្រឹត្តទង្វើមិនគួរគប្បីណា មួយ ឬមិនបង្កការក្តៅក្រហាយ ឬការឈឺចាប់ដល់អ្នកដទៃ នោះគេហៅថា សីលធម៌។

៣. គុណធម៌ គឹជាទឹកចិត្តអាណិតមេត្តា ដែលកើតមានចំពោះអ្នកដទៃ ហើយចង់ ជួយអ្នកដទៃតាមរបៀប ឬមធ្យោបាយណាមួយដោយសុចរិតបរិសុទ្ធ។ គេអាច និយាយបានថា ឱ្យតែនរណាម្នាក់ ឬសង្គមតូចណាមួយទទួលបានអ្វីមួយពីបុគ្គល ណាម្នាក់ ឬក្រុមណាមួយនូវអំពើល្អ អំពើដែលមានប្រយោជន៍ ការអធ្យាស្រ័យ ការជួយយកអាសា ឬជួយសង្គ្រោះ ឬក៏ការលើកលែងទោសឱ្យនោះ នោះ ហើយគឺ គុណធម៌។

សុភាសិត កំណាព្យ របស់អ្នកប្រាជ្ញ ខ្មែរជំនាន់មុនៗបាន លើកថា, 

ចោរលួចចោរប្លន់   រឺចោរស្ម័គ្រស្មន់ 

តណ្ហាស្រីប្រុស     កុំស្អប់ខាងណេះ 

បញ្ឆេះខាងណោះ លួងលោមបញ្ចុះ

             បញ្ចូលចិត្តក្តី ។

កុំដុតឲ្យក្តៅ    បើឃើញអ្នកខ្លៅ 

ប្រាជ្ញាគ្នាខ្លី      កុំឃើញប្រាក់ប្រុស 

បន្ទុះខាងស្រី   បើកាន់ច្បាប់ថ្មី

      កុំចោលច្បាប់ចាស់ ។

កុំដៀលអ្នកស្រែ ត្រកូលឯងខ្មែរ 

កុំប្រែក្រលាស់    ក្រលេកឃើញគុណ 

ទន់ខ្លួនសំពះ      កុំធ្វើអ្នកណាស់

            កុំត្មះអ្នកក្រ ។

អ្នកកុំភ្លេចគុណ  គ្រូលេខនព្វន្ត 

គ្រូសូត្រអក្សរ     កុំចាប់ដៃទាញ

គំនាប់ងក់ក       កុំជជែកត

      ស្មើមិត្តសំលាញ់ ។

រាស្ត្ររត់ចូលជ្រក  សាកសួរទៅមក 

កុំអើឯងអញ        ពាក្យពុំពិរោះ 

គេកើតមួរហ្គាញ់   គេដៀលផ្ចាលផ្ចាញ់

        អន្ដរាយកេរ្តិ៍ឈ្មោះ ។

កុំឆ្មើងអាងបុណ្យ     ស្រដីឲ្យទន់ 

ពោលពាក្យពិរោះ     ខ្លួនអ្នកនឹងថ្កើង 

នឹងឡើងសក្តិយស  កុំឆ្លៀតនាំឈ្លោះ

             ញុះញង់អ្នកធំ ។

កុំស្អប់អ្នកតូច      បើឃើញគ្នាខូច 

គួរគិតប្រមុំ          ទោសគ្នាតិចតួច 

ផ្តួចឡើងជាធំ      ផ្សែងពួតជាដុំ

             ផ្លុំឆេះជាភ្លើង ។

សូមបញ្ជាក់ថា, ពាក់ព័ន្ធករណីនេះ ជាមួយអង្គភាព មជ្ឈមណ្ឌល”នគរវត្ត” នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដល់ម៉ោង ៣និង១៣នាទី តាមរយៈ Comment , និងតាមរយៈឆាត លោកស្រី Tang Gechlieng មិនបានធ្វើការបកស្រាយ គ្រាន់តែអោយ(❤️) ក្នុងឆាតប៉ុណ្ណោះ ៕ 

...

ដោយ : មជ្ឈមណ្ឌលព័ត៌មាន” នគរវត្ត”

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print