លោករដ្ឋមន្ត្រី ឌិត ទីណា៖​ ការស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រ គឺត្រូវតែជាអេឡិចត្រូនិក​ ដើម្បីធ្វើទំនើបកម្មឱ្យរហ័សទាន់ចិត្ត ចំណេញពេលវេលា និងប្រសិទ្ធភាពខ្ពស់

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ នៅរសៀល​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ លោក​ ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីថ្ងៃទី​៣០​ មីនា​ម្សិលមិញ​ បានចូលរួមប្រជុំពិភាក្សាស្តីពីនីតិវិធីនៃកិច្ចដំណើរការស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រផលិតផលវិស័យកសិកម្មក្នុងទម្រង់អេឡិចត្រូនិកតាមប្រព័ន្ធបញ្ជរតែមួយក្នុងជំហានដំបូង នៅទីស្តីការក្រសួង។

ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រផលិតផលវិស័យកសិកម្មដែលត្រូវស្ថិតក្នុងទម្រង់អេឡិចត្រូនិកតាមប្រព័ន្ធបញ្ជរតែមួយ។ 

ជាមួយគ្នានេះដែរ​ អគ្គនាយកដ្ឋានពាក់ព័ន្ធទាំង៣ គឺកសិកម្ម សត្វ និងជលផល ត្រូវធ្វើការនេះជាមួយគយ និងពិនិត្យកែសម្រួលអនុក្រឹត្យលេខ១៧ ថាតើរបស់ណាត្រូវធ្វើការត្រួតពិនិត្យ (Spot Check) ហើយត្រូវដឹងពីប្រភពច្បាស់លាស់។ ការត្រួតពិនិត្យអនាម័យនិងភូតគាមអនាម័យ (SPS) គឺជាបដិការដែលត្រូវអនុវត្តតាមគោលការណ៍ស្មើភាពពាណិជ្ជកម្ម ដែលការងារនេះ មិនមែនជារបាំងគយ មិនមែនរបាំងបច្ចេកទេស តែជារបាំង SPS ដើម្បីការពារអនាម័យនិងសុខភាពសាធារណៈ ដោយមិនរារាំងដល់ការធ្វើពាណិជ្ជកម្ម។ 

ជានីតិវិធីគឺគយជាអ្នកឈរជើងត្រួតពិនិត្យទំនិញនៅច្រកព្រំដែន រីឯមន្ត្រីកសិកម្មពិនិត្យមើលគ្រប់លក្ខខណ្ឌវិញ្ញាបនបត្រនិងសំណាកនៅមន្ទីរពិសោធន៍ឱ្យបានត្រឹមត្រូវ ហើយសម្រាប់ក្រុមហ៊ុនណាដែលមិនគោរពតាមគោលការណ៍ SPS គឺតម្រូវឱ្យនាំទៅប្រភពដើមវិញ។  

បន្ថែមពីនេះ​ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា​៖​ ការងារទាំងអស់គឺត្រូវតែជាអេឡិចត្រូនិក (Digital) ដើម្បីធ្វើទំនើបកម្មឱ្យរហ័សទាន់ចិត្ត ចំណេញពេលវេលា និងប្រសិទ្ធភាពការងារខ្ពស់។ ការដាក់ចូលបញ្ជរតែមួយនេះ ត្រូវធ្វើឱ្យរួចរាល់នៅក្នុងឆ្នាំ២០២៣៕ដោយ​៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print