មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ ធនធានមនុស្ស ជាសម្បត្តិដ៏មានតម្លៃបំផុតក្នុងដំណើរកសាងសង្គមជាតិឱ្យមានការរីកចម្រើន

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខា ធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិនិងជាអគ្គលេខា ធិការក្រសួងការពារជាតិបានលើកឡើងថា ធនធាន មនុស្ស គឺជាសម្បត្តិដ៏មានតម្លៃបំផុតក្នុងដំណើរកសាងសង្គមជាតិមួយឱ្យមានការរីកចម្រើន។

ការលើកឡើងបែបនេះ របស់នាយឧត្តមសេនីយ៍ សំ វណ្ណថនធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៣ នេះ ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានអញ្ជើញតំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលការងាររដ្ឋបាលជំនាន់ទី២ ឆ្នាំ២០២១។

នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ជាក់ស្តែងនៅក្នុងវិស័យការពារជាតិ ការកសាងធនធានមនុស្ស គឺជាកត្តាចម្បង បំផុតក្នុងកំណែទម្រង់នៃកងយោធពលខេមរភូមិន្ទ ដែលទាមទារឱ្យមានការវិនិយោគប្រកប

ដោយគុណភាពខ្ពស់ ក្នុងការពង្រឹងសមត្ថភាព ការអប់រំក្រមសីលធម៌វិជ្ជាជីវៈ ពង្រឹងស្មារតីស្នេហាជាតិស្មោះត្រង់ និងមានសាមគ្គីភាពរឹងមាំ ដើម្បីប្រមូលផ្តុំនូវគំនិតបញ្ញា ស្មារតីរួមគ្នាជាធ្លុងមួយក្នុងកិច្ចការបម្រើជាតិមាតុភូមិ។

នាយឧត្តមសេនីយ៍ សំ វណ្ណថន បានថ្លែងថា លទ្ធផលដែលសម្រេចបានក្នុងវគ្គបណ្តុះបណ្តាលការងាររ​ដ្ឋបាលឆ្នាំ២០២១ មិនត្រឹមតែបញ្ជាក់ពីការជោគជ័យនៃកិច្ចខិត ខំប្រឹងប្រែងរបស់មជម្ឈមណ្ឌលការងាររដ្ឋបាល និងការខិតខំប្រឹងប្រែងរបស់សិក្ខាកាមនោះទេ ប៉ុន្តែវាជាជោគ ជ័យរួមមួយរបស់ក្រសួងការពារជាតិ និងសម្រាប់ប្រទេសជាតិដែលទទួលបានធនធានមនុស្សបន្ថែមទៀត ដើម្បីមានលទ្ធភាពក្នុងការបំពេញភារកិច្ចជូនអង្គភាព និងឈានឆ្ពោះទៅរកការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជាលំដាប់។

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានបន្តថា ទន្ទឹមនឹងនេះកត្តាសន្តិភាព បាននាំមកនូវឱកាសដល់ប្រទេស ជាតិយើង ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ។ បើគ្មានសន្តិភាពទេនោះ តើយើងមានពេលវេលាឯណាមកអង្គុយរៀនដូចសព្វថ្ងៃនេះ? ពិតហើយ សម្រាប់នាយ ទាហាន ពលទាហាន ដែលបានឆ្លងកាត់នូវភ្លើងសង្គ្រាមជាងពីរទស្សវត្សកន្លងមកនេះ នាយឧត្តមសេនីយ៍យល់ ឃើញយ៉ាងច្បាស់ថា តម្លៃនៃសន្តិភាព មិនអាចកាត់ថ្លៃបាននោះទេ។ ដូច្នេះ ហើយជាយោធិន ដែលបានជ្រក កោនក្រោមម្លប់សន្តិភាព ត្រូវមានឆន្ទៈខ្ពស់ក្នុងការការ ពាររដ្ឋធម្មនុញ្ញការពាររបបរាជានិយម ការពាររាជរដ្ឋាភិ បាលស្របច្បាប់ការពារអធិបតិយ្យបូរណភាព ទឹកដី ជាពិសេសត្រូវរួមគ្នាទប់ស្កាត់រាល់ការប៉ុនប៉ងណាមួយ ដែលធ្វើឱ្យបាត់បង់នូវសន្តិភាព បាត់បង់ការឯកភាព ជាតិដែលនាំឱ្យមានការរាំងស្ទះដល់ដំណើរការអភិវឌ្ឍប្រទេសជាតិ។ 

នាយឧត្តមសេនីយ៍ សំ វណ្ណថនថ្លែងថាការពង្រឹងប្រសិទ្ធ ភាពការងាររបស់ខ្លួនតាមរយៈការអភិវឌ្ឍសមត្ថភាពនាយទាហានក្រោមឱវាទ ទាំងបរិមាណ និងគុណភាពព្រមទាំងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធការងារការចាត់តាំងបញ្ហា ស្របតាមតម្រូវការជាក់ស្ដែង និងការវិវត្តថ្មីៗនាពេលបច្ចុប្បន្នពង្រឹងគុណភាពសិក្សាតាមរយៈការធ្វើទំនើបកម្ម កម្មវិធីសិក្សា ប្រព័ន្ធសិក្សា ការត្រួតពិនិត្យវាយតម្លៃការចងក្រងនូវឯកសារគោល និងការពង្រឹងសមត្ថភាពយោធាចារ្យ សាស្ត្រាចារ្យឱ្យស្របតាមគណៈកម្មការវាយតម្លៃគុណភាពអប់រំ របស់ក្រសួងអប់រំ ដើម្បីធានាបាននៅពេលបញ្ចប់វគ្គសិក្សា នាយទាហានទាំងអស់ មានសមត្ថភាពពេញលេញទាំងចំណេះដឹង និងចំណេះធ្វើ។

នាយឧត្តសេនីយ៍ សំ វណ្ណថន បានបន្តថា នាយទាហានទាំងអស់ ត្រូវបណ្តុះស្មារតីស្នេហាជាតិ ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងស្មារតីសាមគ្គីជាតិជាធ្លុងមួយ ដើម្បីការពារសុខសន្តិភាព ការឯកភាពជាតិ និងការអភិវឌ្ឍជានិរន្តរ៍៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print