ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៤៤នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ៤៤នាក់ រួមមាន៖ ជួញដូរ ៥ករណី ឃាត់មនុស្ស ៦នាក់ (ស្រី ១នាក់)។ ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់មនុស្ស ៨នាក់ (ស្រី ០នាក់) និងប្រើប្រាស់ ៥ករណី ឃាត់មនុស្ស ៣០នាក់ (ស្រី ២នាក់)។
ចំណែកវត្ថុតាងដែលចាប់យកបានរួមមាន៖ មេតំហ្វេតាមីនម៉ាទឹកកក (Ice) ស្មេីនិង ៨៩,៦៦ក្រាម និង៣កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ៩អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាល ៧អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ២អង្គភាព មានដូចខាងក្រោម៖
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ចាប់យក Ice ១៥,១១ក្រាម។
២ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៨៣ក្រាម។
៣ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ០,០៧ក្រាម។
៤ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ២កញ្ចប់តូច។
៥ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៤៩ក្រាម។
៦ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៨នាក់ ស្រី ២នាក់ ចាប់យក Ice ៧១,៧៤ក្រាម។
៧ / តាកែវ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ០,១៦ក្រាម។
ដោយឡែកកងរាជអាវុធហត្ថ ៖ ២អង្គភាព
១ / កណ្តាល៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១កញ្ចប់តូច។
២ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១,២៦ក្រាម ៕ដោយ៖សហការី