ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ថា ចំនួនគោលដៅសរុប ២១២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៩៥គ្រឿង ម៉ូតូ ៣២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨៨គ្រឿង មានម៉ូតូចំនួន ៣២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
គួរជម្រាបផងដែរថា កាលពីថ្ងៃទី៣០ ខែមីនាម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប ១២៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៣៦គ្រឿង ម៉ូតូ ២៦៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៣៥គ្រឿង មានម៉ូតូចំនួន ២៦៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ៖សហការី