ទូរសព្ទ័ដៃម៉ាកណូគារក្លែងក្លាយប្រមាណជាង៤.៤៤៧ គ្រឿង និងឆ្នាំងសាកមួយចំនួនធំត្រូវបានក្រុមហ៊ុនKTHនាំចូលផ្តាច់មុខយកទៅកិនកំទេចចោល

ចែករំលែក៖

ភ្នំពេញៈ​ ទូរសព្ទ័ម៉ាកណូគារក្លែងក្លាយប្រមាណ៤.៤៤៧ គ្រឿង និងឆ្នាំងសាក ព្រមទាំងកេសវេចខ្ចប់ មួយចំនួនត្រូវបានក្រុមហ៊ុនKTHដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខ និងស្របច្បាប់ម៉ាកណូគារ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូល រួមពីកំលាំងសមត្តកិច្ចនគរបាលក្រសួងមហាផ្ទៃម្ចាស់ករណីដែលបានចុះទៅបង្ក្រាបផងដែរ នាំយកទៅកិនកំទេចចោល នៅទីលានចាក់សម្រាមបបឹងជើងឯក ក្នុងខណ្ឌដង្កោ រាជធានីភ្នំ ពេញ ។ ពិធីត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ មិថុនា ២០១៦ ដែលមានអ្នកស្រីតំណា ងក្រុមហ៊ុនខាងលើម្នាក់ ទៅចាត់ចែងជួលទីតាំង កម្មករ និងគ្រឿងចក្រ ដើម្បីកិនកំទេចទូរស ព័្ទដៃក្លែងក្លាយ បន្លំម៉ាកណូគារនោះ ។ អ្នកស្រីតំណាងក្រុមហ៊ុនKTHបានប្របាប់ឲ្យដឹងថា ទូរ សព្ទ័ដៃម៉ាកណូគារក្លែងក្លាយនេះ ត្រូវបានឈ្មួញរកស៊ីទុច្ចរិតនាំចូលមកពីប្រទេសថៃ ហើយដាក់តាំងលក់ដោយលួចលាក់ នៅលើទីផ្សារក្នុងរាជធានីភ្នំពេញ ចំនួន២កន្លែង ១.កន្លែងយីហោ ដេលី លក់ទរស័ព្ទដៃ នៅមុខភោជនីដ្ឋានម៉ុងឌីយ៉ាល់ និង២.យីហោលក់ទូរសព្ទ័ដៃលី ហូរ នៅម្តុំបឹងសាឡាង សង្កាត់បឹងសាឡាងខណ្ឌទួលគោក ។ ក្រោយយពេលក្រុមហ៊ុនអ្នកស្រីបានរកឃើញទីតាំងលក់ទូរសព្ទ័ដៃ២កន្លែង ដោយមានការក្លែងបន្លំម៉ាកសញ្ញា.ណូគារ.របស់ក្រុមលោកស្រី ក្រុមហ៊ុន បានសម្រេចចិត្តប្តឹងទៅសមត្តកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងសុំការចូលរួមពីស្ថាប័នអយ្យការអមសាលាដំបូង ចុះទៅបង្រ្កាប និងចាប់ដកហូតបានទូរស័ព្ទដៃក្លែងក្លាយនោះ បានជាង៤ពាន់គ្រឿង កាលពីថ្ងៃទី២ មិនា ២០១៦ កន្លងមក ។ អ្នកស្រីតំណាងក្រុមហ៊ុនបន្តថា ពេលសមត្តកិច្ចចុះទៅចាប់នោះគឺ យោងទៅលើបណ្តឹងរបស់ក្រុមហ៊ុនអ្នកស្រី លុះចាប់ដកហូ តបានហើយវត្ថុតាងទាំងអស់នោះ ត្រូវបានសមត្តកិច្ចនាំទៅរក្សារទុករហូតមកដល់ពេលនេះ ទើបក្រុមហ៊ុនមានការឯកភាត្រូវសម្រេចកំទេចចោល៕​

ដោយ​ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print