គណៈអភិបាលខណ្ឌ៧មករា ចុះពិនិត្យការដ្ឋានលូ និងផ្លូវ២ខ្សែ ដែលកំពុងជួសជុល ដើម្បីបញ្ជៀសជំនាន់ទឹកភ្លៀងជន់លេច

ចែករំលែក៖

ភ្នំពេញៈ​ លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា កាលពីព្រឹកថ្ងៃទី១៧ មិថុនា ២០១៦ បានដឹកនាំមន្រ្តីក្រោមឧិវាទចុះទៅពិនិត្យការដ្ឋានជួសជុលលូបង្ហូរទឹក និងផ្លូវដែលក្រុម ហ៊ុនម៉ៅការកំពុងស្ថាបនា ដើម្បីជាការបញ្ជៀសជំនាន់ទឹកភ្លៀងជាន់លេចក្នុងរដូវវស្សានេះ។
លោក លីម បានដឹកនាំមន្រ្តីសាលាខណ្ឌរួម និងចៅសង្កាត់ ដំបូងបានចុះពិនិត្យផ្លូវ១ខ្សែលេខ ១១៨ (ចាប់ពីផ្លូវលេខ២១៥ដល់ ផ្លូវ២៧១)ដែលមានបណ្តោយ៤៥២ម៉ែត្រទទឹង៨ម៉ែត្រ ចាក់អ៊ុ តកៅស៊ូ(AC) ផ្លូវនេះស្ថិតនៅជាប់ខាងក្រោយក្រសួងការពារជាតិ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។ បន្ទាប់មកទៀតលោកអភិបាល និងក្រុមការងារបានចុះទៅពិនិត្យមើលផ្លូវលេខ២១៣ស្ថិត នៅសង្កាត់ វាលវង់ ដែលក្រុមហ៊ុនម៉ៅការកំពុងជីកដាក់លូទំហ៊ុំ៨តឹក ចំនួន២ខ្សែប្រវែង៥៤៧ ម៉ែត្រ នៅលើកំណាត់ផ្លូវ២១៣ និងលើផ្លូវ២០៦ប្រវែង១៦២ម៉ែត្រ ។ក្នុងនោះលោកលីម សុភា អភិបាលខណ្ឌ៧មករា បានឲ្យដឹងថា ដោយមានការឆ្លើយតបទៅ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អាជ្ញាធរខណ្ឌ៧មករា ដុតដៃដុត ជើងមានការប្រឹងប្រែងណាស់ ជំរុញ និងពន្លឿនដល់ក្រុមហ៊ុនកំពុងម៉ៅការសាង់សង់ផ្លូវ និង លូ ដើម្បីជាការបញ្ជៀសជំនន់ទឹកភ្លៀងក្នុងរដូវវស្សានេះ ។ ក៏ប៉ន្តែទោះជាយ៉ាងណាយើងបាន ប្រឹងប្រែងណាស់ ដើម្បីប្រយោជន៍ជារួមក្នុងការរំដោះទឹកភ្លៀងមិនឲ្យជាន់លេចបានយូរ ជាហេ តុធ្វើឲ្យមានផលប៉េះពាល់ដល់ការកកស្ទះចរាចរនោះទេ៕​

image image image image image image

ដោយ​ ស​ សម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print