Update​ :ស្ត្រីម្នាក់ត្រូវកូនប្រុសបង្កើតអារ ក សម្លាប់ ស្លាប់ក្នុងថ្លុកឈាមគួរឱ្យអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ ៖ ពិតជាគួរឱ្យរន្ធត់ខ្លាំងណាស់ ខណៈដែលស្ត្រីម្នាក់បានស្លាប់ក្នុងថ្លុកឈាមគួរឱ្យអាណោចអាធ័ម បន្ទាប់ពីត្រូវកូនប្រុសបង្កើតយកកាំបិតអារ.កសម្លាប់កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ផ្ទះជួលជាន់ទី១ ស្ថិតក្នុងភូមិ២៣ ក្រុម១០៦​ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

​     សពជនរងគ្រោះជាម្ដាយមានឈ្មោះ តយ លឿ ភេទស្រី អាយុប្រហែល៦០ឆ្នាំ មុខរបរផ្នែកអនាម័យនៅផ្ទះសំណាក់មួយកន្លែង ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិច្រេះ ឃុំច្រេះស្រុកមេសាង ខេត្តព្រៃវែង។ ចំណែកជនដៃដល់ជាកូនមានឈ្មោះឈាត ឆែ ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរលើកអីវ៉ាន់នៅផ្សារនាគមាស ស្នាក់នៅជាមួយគ្នា។

​    បេីតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា ជនដៃដល់ជាកូនមានជំងឺសរសៃប្រសាទជាយូរណាស់មកហើយ ហេីយនៅមុនកើតហេតុ​ជនដៃដល់ជាកូនបានសុំលុយម្ដាយចំនួន៣៥ម៉ឺនរៀលតែម្ដាយមិនឱ្យ​ លុះដល់ម៉ោងកើតហេតុខាងលើស្រាប់តែឃើញជនរងគ្រោះជាម្ដាយបានស្រែកឆោឡោឱ្យគេជួយក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាទៅមើល ក៏ឃើញជនរងគ្រោះជាម្ដាយត្រូវកូនអារកសម្លាប់ ស្លាប់នៅក្នុងថ្លុកឈាមបាត់ទៅហើយ។

​    បេីតាមការបញ្ជាក់ពីបុរសម្នាក់ត្រូវជាប្អូនថ្លៃជនរងគ្រោះបានឱ្យដឹងថា កាលពីម្សិលមិញ គឺកូនប្រុសជាជនដៃដល់បានសុំលុយម្ដាយជាជនរងគ្រោះចំនួន៣៥ម៉ឺនរៀល តែម្តាយមិនឱ្យ​ដោយប្រាប់កូនថាលុយម្តាយទិញចិញ្ចៀនអស់ហើយ ហើយនៅខ្លះទុកគ្រាន់ទៅលេងស្រុកចូលឆ្នាំខ្មែរនាពេលខាងមុខនេះ។​ 

​    ប្រភពដដែលបានបន្តថា​ កូនប្រុសរបស់គាត់ដែលជាជនដៃដល់តែងតែសុំលុយម្ដាយយកទៅលេងល្បែងតាមអនឡាញជាញឹកញាប់ ហើយចាញ់អស់មកសុំទៀត ដោយនៅថ្ងៃកេីតហេតុម្ដាយមិនឱ្យ​ក៏បែកសតិយកកាំបិតអារកម្ដាយដេកស្លាប់យ៉ាងអាណោធអាធ័មនៅក្នុងបន្ទប់ជួលតែម្ដង​ ។ ភ្លាមៗនោះជនដៃដល់ក៏ត្រូវបានប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់​ផងដែរ។ 

​    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​ សហការជាមួយជំនាញផ្នែកកោសល្យវិច័យ​ នៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ​ចុះមកពិនិត្យ​និងធ្វេីកំណត់ហេតុប្រគល់សពឱ្យទៅសាច់ញាតិបងប្អូនចាត់ចែងធ្វេីបុណ្យតាមប្រពៃណី​ ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print