ភ្នំពេញ : ក្មេងប្រុសអាយុ ៥ឆ្នាំ បានរងគ្រោះដ៏ធ្ងន់ធ្ងរ ពាក់ព័ន្ធទៅនឹងសុខភាព បណ្ដាលខ្សោយកម្លាំងកាយ ស្លេកស្លាំង ធ្វើឲ្យអាណាព្យាបាល និងសាច់ញាតិព្រួយបារម្ភយ៉ាងខ្លាំង លើបញ្ហាសុវត្ថិភាព សុខភាពរបស់ក្មេង បន្ទាប់ពីគ្រូពេទ្យបានដកធ្មេញរបស់គាត់ រហូតដល់ចំនួន ៧គ្រាប់ ។ ដោយឡែក ខាងជំនាញពេទ្យធ្មេញបានបញ្ជាក់ប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ថា, ក្មេងអាយុត្រឹម ៥ឆ្នាំ បើមានជំងឺធ្មេញ ដកយ៉ាងច្រើន ២គ្រាប់ អត់ដកម្តង៧ គ្រាប់ទេ ! គ្មានហេតុផលណាមួយ ដែលពេទ្យធ្មេញ មានវិធានការ ដកធ្មេញគាត់ ដល់ ៧គ្រាប់ នោះឡើយ ។ ដូច្នេះការស្លាប់របស់គាត់ អាចបណ្ដាលមកពីការដកធ្មេញឮអត់ ឬមានបញ្ហាជំងឺអ្វីផ្សេងគួបផ្សំ ដែលយើងមិនអាចសន្និដ្ឋានបាន។
បញ្ហាខាងលើនេះ ! ត្រូវបានគេបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម ហើយលើកឡើងថា ព្រះអើយ! ក្មេងប្រុសអាយុ ៥ ឆ្នាំម្នាក់ ខ្សោយរហូតអស់បុណ្យ ចោលអ្នកផ្ទះ ក្រោយឈឺធ្មេញទៅពេទ្យដកម្ដង ៧ គ្រាប់ !
សូមបញ្ជាក់ថា, សារដែលបានបង្ហោះនេះ បង្ហាញនូវទុកក្រៀមក្រំ ព្រួយបារម្ភ យ៉ាងខ្លាំងអំពីសុខភាពក្មេង ហើយបញ្ហានេះ គ្រូពេទ្យអាចបញ្ជាក់អំពីមូលហេតុ និងមានភាពទទួលខុសត្រូវដែលឬទេ ?
ទីបំផុត ! ក្តីព្រួយបារម្ភ ក្លាយជាទុក្ខដ៏ក្រៀមក្រំ បន្ទាប់ពីកុមារ អាយុ៥ ឆ្នាំ បានស្លាប់ ។
សូមជម្រាបជូនថា, នេះជារឿងដ៏គួរឱ្យសោកសង្រេងមួយ ដែលក្មេងប្រុសមាន អាយុទើបតែ ៥ ឆ្នាំ ត្រូវបានស្ត្រីជាម្តាយមីងបង្ហោះថា រូបគេបានបាត់បង់ជីវិតក្រោយដកធ្មេញម្តង ៧ គ្រាប់ ចោលគ្រួសារគួរឱ្យសោកស្តាយបំផុត។
ទាក់ទិនទៅនឹងរឿងដ៏សោកសង្រេងនេះ បើតាមការឱ្យ ដឹងពីគណនីស្ត្រីជាម្ដាយមីង ដែលមានឈ្មោះ Ya Nich បានរៀបរាប់បញ្ជាក់បែបនេះថា ៖ « ក្មួយខ្ញុំដំបូងឡើយ ឈឺធ្មេញក៏ទៅមន្ទីរពេទ្យ… ហើយពេទ្យបានដកធ្មេញ ម្ដងចំនួន ៧ គ្រាប់ បន្ទាប់មកក្រោយដករួច ក្មួយខ្ញុំ ចាប់ផ្តើម ហើមពោះ សាច់ប្រែជាលឿងអស់ ហើយ ខ្សោយខ្លាំងណាស់ ប្រាប់ថាគេមិនអាចធ្វើអីបានទេ ថាសុខភាពគាត់ខ្សោយ»។
ស្រ្តីរូបនេះ បានបន្តឱ្យដឹងទៀតថា ៖ «ក្មួយខ្ញុំក្លាយជា ពិការភ្នែក មើលលេងឃើញបានប្រហែលជា ១ សប្ដាហ៍ ក្មួយខ្ញុំបានស្លាប់ ដោយគ្មានមូលហេតុណា ច្បាស់លាស់ឡើយ អាយុ ៥ ឆ្នាំ ជាតិក្រោយសូមឱ្យ ក្មួយមានអាយុវែង កុំឱ្យដូចជាតិនេះ។ ជួយរកយុត្តិ ធម៌ឱ្យក្មួយខ្ញុំ ឱ្យក្មួយខ្ញុំទៅឱ្យបានសុខ សូមផ្តាំទៅ ឪពុកម្តាយទាំងអស់គ្នាផង»។
សូមបញ្ជាក់ថា, facebook ឈ្មោះថា (Ya Nich) មិនបានបញ្ជាក់អំពីពេទ្យនៅទីណា , ហើយកុមាររោងគ្រោះមានឈ្មោះអ្វី , អាណាព្យាបាលឈ្មោះអ្វី, គ្រាន់ត្រឹមតែបង្ហាញនូវសារក្រៀមក្រំ ជាមួយនឹងរូបភាពក្មេងប្រុសអាយុ 5 ឆ្នាំ ។
ដូច្នេះ សូមស្ថាប័នជំនាញពាក់ព័ន្ធ មេត្តាធ្វើការស៊ើបអង្កេត ស្រាវជ្រាវ អំពីបញ្ហាទុក្ខសោកខាងលើនេះ ខណៈក្រសួងសុខាភិបាល មានការពង្រឹងខ្លាំងបំផុត លើគុណភាពវិស័យសុខាភិបាល ។ ពិសេស ប្រសិនបើក្រុមគ្រួសារកុមាររងគ្រោះ បានឃើញព័ត៌មាននេះ មេត្តាសហការ ជាមួយមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត ” ដើម្បីបញ្ជាក់អំពីមូលហេតុជាក់លាក់ , ពេទ្យនៅទីណា, មានអត្តសញ្ញាណឈ្មោះអ្វីពិតប្រាកដ, ប្រយោជន៍ដើម្បីឲ្យជំនាញធ្វើការ ស៊ើបអង្កេត ធ្វើការ លក្ខណៈកោសល្យវិច្ច័យ អំពីការស្លាប់របស់កុមារអាយុ ៥ឆ្នាំ បណ្ដាលមកពីដកធ្មេញចំនួន 7 គ្រាប់ ឬមួយជាករណីផ្សេង ប្រយោជន៍ឲ្យជំនាញធ្វើការបកស្រាយ ៕
ដោយ : សហការី