ភ្នំពេញ ៖ ពិតជាគួរឱ្យរន្ធត់ខ្លាំងណាស់ ខណៈស្ត្រីម្នាក់បានស្លាប់ក្នុងថ្លុកឈាមគួរឱ្យអាណោចអាធ័ម បន្ទាប់ពីកូនប្រុសបង្កើតយកកាំបិតអាករសម្លាប់ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិ២៣ ក្រុម១០៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក និងជំនាញគ្រប់ភ្នែកបានចុះអន្តរាគមន៍ឃាត់ខ្លួនកូនប្រុសដែលជាឃាតក យកទៅសួរនាំ និងចាត់ការបន្តតាមនីតិវិធី ។ ដោយឡែកសពស្ត្រីរងគ្រោះ សមត្ថកិច្ចជំនាញកំពុងសស្រាវជ្រាវបន្ថែម និងកោសល្យវិច័យផងដែរ ៕ ដោយ ៖ ភារ៉ា ដង្កោ
ព័ត៌មានលម្អិត និងជំរាបនៅពេលក្រោយ សូមអរគុណ
...