ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ បានចុះរៀបចំសណ្តាប់ធ្នាប់ ការឈប់ចតរថយន្ត អាជីវករលក់ដូរនៅមុខផ្សារលើ ចំណតរថយន្តក្រុងរថយន្តតាក់ស៊ីបេនមហោស្រពចាស់ និងល្បាតចល័តនៅតាមដងផ្លូវក្នុងក្រុងព្រះសីហនុ។
នៅថ្ងៃដដែលនេះ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក បានចុះសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស នៅតាមសាលារៀន ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។
ជាមួយគ្នានោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុង និងកោះរ៉ុងសន្លឹម បានចេញល្បាតការពារ សន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ នៅក្នុងភូមិសាស្ត្រក្រុងកោះរ៉ុង។ ដោយឡែកនាពេលរាត្រី កម្លាំងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក ចេញល្បាតចល័ត ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ផងដែរ៕ដោយ៖សហការី