រដ្ឋាករ​ទឹក​ស្វយ័តក្រុងភ្នំពេញ​៖​ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញ និងក្រុងតាខ្មៅ

ចែករំលែក៖

 

ភ្នំពេញ​៖​ រដ្ឋាករ​ទឹក​ស្វយ័តក្រុងភ្នំពេញ​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០១​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានវិនិយោគទៅលើការពង្រីកវិសាលភាពនៃការផលិតទឹកស្អាតបន្ថែមចំនួន ៣ទីតាំង ដែលមានដូចខាងក្រោម ៖​

១. រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១-២ សមត្ថភាពផលិតសរុប ៣៩០.០០០ម៣/ថ្ងៃ

២. រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ សមត្ថភាពផលិត ៣០.០០០ម៣/ថ្ងៃ

៣. រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំ សមត្ថភាពផលិត ៥.០០០ម៣/ថ្ងៃ 

រដ្ឋាករ​ទឹក​ស្វយ័តក្រុងភ្នំពេញ​ បានឱ្យដឹងទៀតថា​ នាពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោងនឹងសម្ភោធដាក់អោយដំណើរការជាផ្លូវការ នូវរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ សមត្ថភាពផលិត១៩៥.០០០ម៣/ថ្ងៃ  ដែលនឹងជួយកាត់បន្ថយកង្វះទឹកស្អាតប្រើប្រាស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

បន្ថែមពីនេះ​ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សង្ឃឹម និងជឿជាក់ថា សម្តេច ទ្រង់ អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក-លោកស្រី មេត្តាយោគយល់អធ្យាស្រ័យ ដោយក្តីអនុគ្រោះ។

...

គួរជម្រាបផងដែរថា​ កាលពីថ្ងៃទី​៣១​ មីនា​ម្សិលមិញ​នេះ​ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអំពាវនាវដល់ម្ចាស់ឧស្សាហកម្ម និងសិប្បកម្មចូលរួមសន្សំសំចៃទឹក ដើម្បីចែករំលែកទឹកស្អាតដល់ប្រជាពលរដ្ឋរស់នៅខណ្ឌ-សង្កាត់ ជាយរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print