ភាគកណ្តាលរដ្ឋ Arkansas រងការវាយប្រហារដោយខ្យល់កួច ផ្តាច់ជីវិតមនុស្ស២នាក់និងរបួសជាច្រើននាក់

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣ ក្រុមមន្ត្រីបាននិយាយថា ខ្យល់ព្យុះកំបុតត្បូងដ៏កាចសាហាវមួយបានបោកបក់កាត់ទីក្រុងលីតថល រ៉ក់ (Little Rock) រដ្ឋអាកាន់សាស់ (Arkansas) និងទីក្រុងក្បែរនោះ កាលពីថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៉ីនតោន) ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់២នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ហើយបំផ្លាញដំបូល ជញ្ជាំងអគារជាច្រើន ក្រឡាប់រថយន្ត បាក់រលំដើមឈើ និងខ្សែបណ្តាញអគ្គិសនី។

ប៉ុន្មានម៉ោងក្រោយមក ខ្យល់ព្យុះកំបុតត្បូងផ្សេងទៀតត្រូវបានគេរាយការណ៍ថា បានបោកបក់លើសាលសិល្បៈមួយនៅឯភាគខាងជើងរដ្ឋអ៉ីលលីណយ (Illinois) បណ្តាលឱ្យបាក់រលំពិតាន ខណៈដែលក្រុមតន្រ្តីរ៉ុកកំពុងសម្តែងនៅលើឆាក។ មនុស្សម្នាក់បានស្លាប់និង២៨នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។ មានមនុស្សប្រហែល ២៦០នាក់បានចូលរួមក្នុងការប្រគំតន្ត្រីនេះ។
អភិបាលរដ្ឋ Arkansas លោកស្រី សារ៉ា ហ៊ូកាប៊ី សាន់ដឺ (Sarah Huckabee Sanders) បានប្រាប់សន្និសីទសារព័ត៌មាថា ខ្យល់ព្យុះកំបុតត្បូងបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២នាក់ ដែលម្នាក់ទៀតនៅក្នុងទីក្រុងវីននី (Wynne) ចម្ងាយប្រហែល១៦០គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុង Little Rock។
ខ្យល់ព្យុះនៅរដ្ឋ Arkansas និងរដ្ឋ Illinois គឺជាគ្រោះមហន្តរាយធម្មជាតិដ៏ធំក្នុងនិទាឃរដូវ នៅសហរដ្ឋអាមេរិក។ អាកាសធាតុដ៏ច្របូកច្របល់នេះបានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីព្យុះផ្គររន្ទះទើបនឹងបានបំផ្លិចបំផ្លាញទីក្រុងរ៉ូលីង ហ្វក (Rolling Fork) នៃរដ្ឋមីសស៉ីស៉ីបពី (Mississippi) ដោយបំផ្លាញផ្ទះចំនួន ៤០០ខ្នងរបស់សហគមន៍ជាច្រើននិងសម្លាប់មនុស្សចំនួន ២៦នាក់៕ ដោយធីរីណា

...

រូប​ថត​ :  Twitter

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print