រុស្ស៊ី៖ អឺរ៉ុបត្រូវតែត្រៀមក្តារមឈូសឱ្យបានច្រើនទទួលទាហានបើចង់បញ្ជូនកម្លាំងរក្សាសន្តិភាពទៅអ៊ុយក្រែននោះ

ចែករំលែក៖

បន្ទាប់ពីមានការលេចចេញថាសហភាពអឺរ៉ុប (EU) កំពុងពិភាក្សាអំពីទម្រង់មួយចំនួននៃការរក្សាសន្តិភាពក្នុងប្រទេសអ៊ុយក្រែនក្នុងនោះមានការបញ្ជូនកងរក្សាសន្តិភាពរបស់អឺរ៉ុបទៅកាន់អ៊ុយក្រែន អតីតប្រធានសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev បានព្រមានថា រឿងតែមួយគត់ដែលត្រូវបញ្ជាក់គឺថាតើអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ “មឈូសរៀបតម្រង់ជួរវែងមួយ” ឬយ៉ាងណា ដើម្បីទទួលទាហានត្រឡប់ពីអ៊ុយក្រែនវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានដកស្រង់ដោយ សារព័ត៌មាន RT លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសរុស្ស៊ីបានហៅគំនិតនៃការបញ្ជូនកងរក្សាសន្តិភាពទៅកាន់អ៊ុយក្រែនថា “ការសង្ស័យយ៉ាងខ្លាំង” ។
លោក Medvedev បានសង្កត់ធ្ងន់ថា រាល់ “អ្នករក្សាសន្តិភាព” របស់សហភាពអឺរ៉ុបដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន នឹងត្រូវបានមើលឃើញថាជាយុទ្ធជនសត្រូវដែលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះ ហើយនឹងត្រលប់មកវិញនៅក្នុងថង់សាកសព។
កាលពីថ្ងៃទី 31 ខែមីនា អតីតប្រធានាធិបតីរុស្ស៊ី បានសរសេរនៅលើ Telegram ថា ប្លុក (យោធា) ដឹកនាំដោយសហរដ្ឋអាមេរិក “បន្តផ្តល់អាវុធ រថក្រោះ និងសម្ភារយោធាផ្សេងទៀតដល់របប Kiev” ដូច្នេះវាពិតជាពិបាកនឹងស្រមៃថាពួកគេប្រាថ្នាចង់បានសន្តិភាព។
យោងតាមលោក Medvedev គោលបំណងពិតប្រាកដនៃប្លុកនេះគឺច្បាស់ណាស់ ដើម្បីបង្កើតសន្តិភាពក្នុងការពេញចិត្តរបស់ពួកគេដោយផ្អែកលើកម្លាំង។ ដូច្នេះហើយ ពួកគេចង់បញ្ជូន “អ្នករក្សាសន្តិភាព” ដែលមានមួកខៀវ និងផ្កាយពណ៌លឿងចូលទៅក្នុងអ៊ុយក្រែន ជាមួយនឹងកាំភ្លើងយន្ត និងរថក្រោះ។
ម្យ៉ាងទៀត អ្វីដែលគេហៅថា «កងរក្សាសន្តិភាពណាតូ» នឹងចូលរួមក្នុងជម្លោះ និងចូលខាងសត្រូវរបស់រុស្ស៊ី។
ដូច្នេះហើយ លោក Medvedev បានសង្កត់ធ្ងន់ថា៖ «វាច្បាស់ណាស់ថា ‘អ្នកបង្កើតសន្តិភាព’ បែបនេះ គឺជាសត្រូវផ្ទាល់របស់យើង ចចកនៅក្នុងសម្លៀកបំពាក់ចៀម” ៕ ដោយធីរីណា

...

រូប​ថត​ : Sputnik

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print