ក្លិបកម្សាន្ដយីហោ 666 ក្បែរកោះពេជ្រ​ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ​

ចែករំលែក៖

​   ភ្នំពេញ​ ៖​ ក្លិបកម្សាន្ដយីហោ 666 ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​និងសមត្ថកិច្ចមូលដ្ឋាន​ហៅរថយន្តពន្លត់អគ្គិភ័យចេញមកជួយធ្វើអន្តរាគមន៍ភ្លាមៗ។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ​ បានកេីតឡេីង​នៅវេលាម៉ោង​ ១និង៣០នាទីរសៀល​ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣​ ដែលស្ថិតនៅតាមបណ្តោយផ្លូវចៃកា ក្រុមទី៧៨ ភូមិ១៤ សង្កាត់ទនេ្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ក្រោយប្រើពេលមួយម៉ោង​ដើម្បីធ្វើអន្ដរាគមន៍សមត្ថកិច្ចបានគ្រប់គ្រងទីតាំងនេះបាន និងមិនឱ្យឆ្លងរីករាលដាលឡើយ។

    លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​ដដែលបានបន្ដទៀតថា ក្នុងប្រតិបត្តិការសង្គ្រោះនេះ សមត្ថកិច្ចប្រើប្រាស់ទឹកអស់​២១ឡាន ក្នុងនោះ ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះចំនួន​១២គ្រឿង​ ប្រេីប្រាស់ទឹកអស់​១២ឡាន​ស្មេីនឹង​៤៨ម៉ែត្រគូប, រថយន្តក្រសួងមហាផៃ្ទចំនួន​០១គ្រឿង​ ប្រេីប្រាស់ទឹកអស់​០១ឡាន​ ស្មេីនឹង​ ០៤ម៉ែត្រគូប,​ រថយន្តក្រុមហ៊ុន OCICទីក្រុងកោះពេជ្រចំនួន​០៥គ្រឿង​ ប្រេីប្រាស់ទឹកអស់​០៥ឡាន​ ស្មេីនឹង​ ២០ម៉ែត្រគូប, រថយន្តកោះនរាចំនួន ០២គ្រឿង​ ប្រេីប្រាស់ទឹកអស់​០២ឡាន​ ស្មេីនឹង​០៨ម៉ែត្រគូប​ និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន​០១គ្រឿង​ ប្រេីប្រាស់ទឹកអស់​០១ឡាន​ ស្មេីនឹង​ ០៦ម៉ែត្រគូប។ 

...

     លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​បានបញ្ជាក់ទៀតថា ទីតាំងក្លិបកម្សាន្ដនេះមានម្ចាស់ឈ្មោះ ង៉ែត ដារ៉ា អាយុ៤០ឆ្នាំ ហើយប្រភេទសំណង់ដែលត្រូវភ្លើងឆេះធ្វើអំពីថ្មបេតុងប្រក់ស័ង្កសី ទំហំ៣០ម៉ែត្រ គុណ៤០ម៉ែត្រ។ ដោយឡែក មូលហេតុសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print