ហិង្សាក្នុងគ្រួសារប្តីទាញកាំបិតកាប់ប្រពន្ធនិងកូនរបួសធ្ងន់ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជម្លោះហិង្សាក្នុងគ្រួសារមួយបណ្តាលឲ្យប្តីដាច់ចិត្តទាញកាំបិត កកុក កាប់ប្រហារទៅលើប្រពន្ធនិង កូនបណ្តាលឲ្យរងរបួសធ្ងន់ ហើយឈាមហូរស្រោចពេញទាំងខ្លួនដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។

ហេតុការណ៍ប្តីកាប់ប្រពន្ធនិងកូននេះកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថាំង ធីឌៀប អាយុ៥២ឆ្នាំ ជាប្រពន្ធ និងម្នាក់ទៀតឈ្មោះ ឡេ យ៉ាំងសាយ ភេទប្រុស អាយុ២០ឆ្នាំ ជាកូនដោយបុរសជាប្តីដែលជាជនដៃដល់មានឈ្មោះ ហ្វៀង យាុំងហឹង អាយុ៤២ឆ្នាំ ជាគ្រួសារជនជាតិវៀតណាម ស្នាក់នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុគ្រួសារមួយនេះបានឈ្លោះទាស់សំដីគ្នាយ៉ាងខ្លាំងរឿងប្រចណ្ឌ ពេលនោះជម្លោះកាន់តែធំឡើងៗរហូតធ្វើឲ្យប្តីទ្រាំមិនបានក៍ទាញកាំបិតកកុកមួយនៅក្បែរខ្លួនកាប់ទៅលើប្រពន្ធចំត្រូវក្បាលបណ្តាលឲ្យរបួសធ្ងន់ កូនប្រុសដែលនៅក្បែររត់ទៅជួយឃាត់ក៏ត្រូវឪពុកកាប់ត្រូវចំទ្រូងទៀតបណ្តាលឲ្យម្តាយនិងកូនរងរបួសធ្ងន់ ឈាមហូរស្រោចពេញទាំងខ្លួន ក្រោយពេលកើតហេតុជនរងគ្រោះត្រូវដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកគ្រូពេទ្យបានបញ្ជូនបន្តមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង  ចំណែកឯជនដៃដល់បានរត់គេចខ្លួនក្រោយពីកាប់ប្រហារមកលើប្រពន្ធនិងកូន ។ នៅពេលសមត្ថកិច្ចកំពុងតាមរកចាប់ខ្លួនបុរសជាប្តីដែលជាជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្ទះគ្រួសារជនជាតិវៀតណាមមួយនេះបានប្រាប់ឲ្យដឹងថា គ្រួសារមួយនេះឈ្លោះគ្នាសឹងរាល់ថ្ងៃមិនដែលខាននោះទេ ពេលខ្លះចំពេលប្តីផឹកស្រវឹងមកដល់ផ្ទះរករឿងប្រចណ្ឌប្រពន្ធ និងបានវាយធ្វើបាបប្រពន្ធ ប៉ុន្តែមិនសូវធ្ងន់ធ្ងរដូចពេលនេះទេ ទើបតែពេលនេះផ្ទុះហិង្សាខ្លាំង រហូតបង្ករជារបួសស្នាមធ្ងន់ធ្ងរតែម្តង ៕

1 (1)

1 (2)

1 (3)

ដោយ៖ ចន្ថា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print