រដ្ឋបាលព្រៃឈើស្រុកបរកែវចុះរឹបអូសឈើសុក្រំ២៥ដុំ ដែលឈ្មួញលាក់ទុកក្នុងព្រៃក្បែរក្រុមហ៊ុន៧២បម្រុងនាំចេញទៅប្រទេសវៀតណាម

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងរដ្ឋបាលព្រៃឈើសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ចុះរឹបអូសឈើសុក្រំចំនួន២៥ដុំដែលឈ្មួញលាក់ទុកក្នុងព្រៃក្បែរក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច(៧២)បម្រុងនាំចេញទៅប្រទេសវៀតណាម ស្ថិតនៅក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

នាយផ្នែករដ្ឋបាលព្រៃឈើបរកែវលោកឡេង យុគ ប្រាប់ឲ្យដឹងថា ការចុះរឹបអូសឈើខាងលើនេះមានការចូលរួមនិងបញ្ជាផ្ទាល់ពីលោកជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បន្ទាប់ពីទទួលបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ខាងលើនេះ ។
បច្ចុប្បន្នឈើសុក្រំចំនួន២៥ដុំត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើដឹកយកមករក្សាទុកនៅស្នាក់ការស្រុកបកែវដើម្បីស្វែងរកម្ចាស់ឈើមកធ្វើការបង់ផាកពិន័យទៅតាមច្បាប់ព្រៃឈើ ។

គួរបញ្ជាក់ផងដែរថា កន្លងមកថ្មីៗនេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាឲ្យអាជ្ញាធរខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសជិតខាងឲ្យបិទច្រករបៀងឲ្យខានតែបាន ប៉ុន្តែសម្រាប់ខេត្តរតនគិរី គេសង្កេតឃើញថាមានច្រករបៀងចំនួន២គឺ ច្រករបៀងភូមិភិ និងច្រក១៩ក្នុងស្រុកអូរយ៉ាដាវ ក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនឈើចេញជារៀងរាល់យប់ដោយពុំមានការទប់ស្កាត់ពីជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធជាពិសេសកម្លាំងនគរបាលវរៈការពារព្រំដែនលេខ៦២៣ និងកម្លាំងយោធាវរការពារព្រំដែនលេខ១០២ ៕

873fe188-a1e0-495c-a85c-d3b3e42fdab0

ec6a9dfb-687c-4243-9bec-690acc845298

c95d293e-823a-4fbd-884b-8b6907268c65

ដោយ៖ វុទ្ធឦសាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print