សមត្ថកិច្ចចាប់ខ្លួនបានហើយក្រុមមេខ្លោងរកស៊ីដឹកជញ្ជូនឈើបំផ្លាញស្ពាននៅឃុំតាកែន ស្រុកឈូក

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មន្ត្រីយោធាម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ពាក់ព័ន្ធទៅនឹងករណី ដឹកជញ្ជូនឈើល្មើសច្បាប់ និងផ្ទុកលើសទម្ងន់បណ្តាលឲ្យបាក់ស្ពានបាឡេមួយកន្លែង ស្ថិតនៅចំណុចស្ពានតារាជ ភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត កាលពីវេលាម៉ោង១១និង៤៥នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាមេខ្លោងរកស៊ីឈើល្មើសច្បាប់នេះ ស្ថិតនៅចំណុចភោជនីយដ្ឋានមួយ ក្បែរនឹងរង្វង់មូលទីរួមស្រុកភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខេត្តកំពត ដើម្បីនាំខ្លួនមកសាកសួរតាមនីតិវិធី ។

គួររំលឹកថា ពាក់ព័ន្ធទៅនឹងការដឹកឈើប្រណីតជាង៥០ម៉ែត្រគូបដោយខុសច្បាប់ និងបំផ្លាញស្ពាន ត្រូវបានប្រតិកម្មយ៉ាងខ្លាំងពីរដ្ឋមន្ត្រីចំនួន២ គឺលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ត្រូវតែរកមុខឲ្យឃើញ អ្នកដែលពាក់ព័ន្ធក្នុងការដឹកឈើល្មើសច្បាប់ និងបំផ្លាញស្ពានដើម្បីឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ ។ ដោយ ឡែក លោករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងផងដែរថា លោកត្រូវតែរកឲ្យឃើញ អ្នកដឹកឈើបំផ្លាញផ្លូវ និងកាប់ឈើល្មើសច្បាប់ ពីព្រោះការដឹកជញ្ជូនរបស់ពួកគេចេញពីចំណុចភ្នំឱរ៉ាល់ ឆ្លងកាត់ខេត្តកំពង់ស្ពឺ ចូលមកដល់ ខេត្តកំពត ពិតជាមានសមត្ថកិច្ច ជាច្រើនស្ថាប័ន ដែលត្រូវក្រុមដឹកជញ្ជូនឈើដឹកឆ្លងកាត់ ដូច្នេះ ពិតជាអាចរកឃើញ ។

ប្រភពបានរាយការណ៍មកថា ជនសង្ស័យដែលចាប់ខ្លួន ឈ្មោះ ផេង ជាមន្ត្រីយោធានៅក្នុងស្រុកឱរ៉ាល់ ហើយក៏មានបក្ខពួករបស់ពួកគេជាច្រើននាក់ផងដែរ ក្នុងនោះត្រូវបានអ្នកស្រុកភ្នំឱរ៉ាល់អះអាងថា មេឈ្មួញឈើល្មើសច្បាប់ទាំងប្តីទាំងប្រពន្ធ ដែលមានទ្រង់ទ្រាយធំជាងគេនៅក្នុងភ្នំពឱរ៉ាល់ គឺឈ្មោះ ឆេង ឡុង ជាសមត្ថកិច្ចផង ជាឈ្មួញផង ករណីខ្លះ ខ្លួនជាអ្នកចាប់បទល្មើសឈើ ដោយឡែកភរិយាជាអ្នកដឹកជញ្ជូនឈើ សុទ្ធតែជាសកម្មភាពល្មើសច្បាប់ ដែលច្បាប់មិនត្រូវលើកលែងជាដាច់ខាត ៕

5-32

abb566bd-59d0-4c82-bfa4-56e1d25afa45

ses-69

4-40

1-74

3-62

8-10

7-15

2-72

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print