ខេត្តកំពង់ធំ៖ យុវជន១នាក់បានស្លាប់នៅកន្លែងកើត ហេតុ និង ម្នាក់ទៀតបានស្លាប់ពេលបញ្ជូនឡើងរថយន្តសង្គ្រោះបន្ទាន់ ខណៈជិះម៉ូតូបុកមួយទំហឹងជាមួយគោយន្តកន្រ្តៃ ក្នុងទិសដៅបញ្ច្រាគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងម៉ោងប្រមាណ២០និង១៥នាទីយប់ថ្ងៃទ០៤ ខែមេសា ឆ្នាំ ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតក្នុងភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងគោយន្តកន្ត្រៃដឹកអុសជាមួយម៉ូតូក្នុងទិសដៅបញ្រ្ចាស់គ្នា។
ក្នុងនោះជនរងគ្រោះទី១/ឈ្មោះផៃ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិខ្មាក់ ឃុំសាលាវិស័យ (ភាគីខាងម៉ូតូ)ស្លាប់នៅនិងកន្លែងកើតហេតុ និងជនរងគ្រោះទី២/ឈ្មោះ ផល សុផាត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិសាលាវិស័យ បានស្លាប់ពេលលើកដាក់លើរថយន្តសង្គ្រោះបន្ទាន់។ចំណែកម្ចាស់គោយន្តកន្ត្រៃបានរត់គេចខ្លួនក្រោយពេលកើតហេតុ។
យោងតាមប្រភពពីសាក្សីនៅទីនោះឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ១គ្រឿងជិះគ្នា២នាក់បើកបរពីត្បូងទៅជើងក្នុងល្បឿនលឿនហើយបានវ៉ារថយន្ត១គ្រឿង បណ្តាលប៉ះជាមួយគោយន្តកន្ត្រៃនោះតែម្តង៕