ភ្នំពេញ : នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ៗចំនួន ១០ដូចខាងក្រោម :
១- ប្រទេសមួយចំនួនដែលថាមិនដាក់អ្នកសង្កេតការណ៏មើលការបោះឆ្នោតនៅកម្ពុជា = ដោយសារកម្ពុជាចាស់ទុំខាងនយោបាយហើយកម្ពុជាមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការបោះឆ្នោត?
២- ទោះបីជាមេយោធាមែន = តែមេយោធាក៏ជាពលរដ្ឋមានសិទ្ធិធ្វើសកម្មភាពនយោបាយដែរ ដោយគោរពលក្ខ័ណ្ឌកំណត់ក្នុងច្បាប់?
៣- តុលាការអាមេរិកហាមមិនឲ្យចាក់ផ្សាយការចូលខ្លួនរបស់លោកត្រាំ = តើជាការរំលោភសើរីភាពសារព័ត៌មានដែរឬទេ?
៤- មិនហ៊ានថាពាក់ព័ន្ធជាមួយទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ទេ = ព្រោះខ្លាចតៃស្មឹងដូចសាងគ្រោះជាតិទៀត?
៥- គជប បានបើកទូលាយឲ្យចូលមកសង្កេតការណ៍ហើយ = បើនៅតែមិនមកគឺជារឿងរបស់អ្នក កុំបន្ទោសគេឯងឲ្យសោះ?
៦- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ត្រូវបានអនុញ្ញាតឲ្យចូលស្រុក = តែមិនមែនមកចូលរួមការបោះឆ្នោតទេគឺមកចូលគុកដែលមានសាលក្រមតុលាការរួចហើយ?
៧- មេអង្គការសង្គមសុីវិលចាស់វស្សាហើយ = ល្មមយកចាស់នឹងមក និយាយឲ្យយុត្តិធម៌ផង?
៨- នៅខែក្តៅតែងតែមានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ = ឆ្លៀតឱកាសនេះពួកអាផ្សាយយកលុយវាមានពេលវាយប្រហារមកលើអាជ្ញាធររដ្ឋ?
៩- រដ្ឋករទឹកអំពាវនាវឲ្យសន្សំសំចៃទឹក = កុំខ្ជះខ្ជាយដើម្បីលៃលកចែកគ្នាប្រើ?
១០- ការខ្វះខាតទឹកប្រើមានតែនៅខែ៤និងខែ៥ប៉ុណ្ណោះ = ក្រោយពីខែទាំង២នេះនឹងមានទឹកបរិបូរវិញហើយ ៕
ដោយ : សិលា