សង្ស័យប្រច័ណ្ឌម៉ូយម៉ូតូឌុបប្ដី ស្ទាក់ចាំវ៉ាយយកខ្សែក ក្រវិល ហើយគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីក្រមុំចាស់ម្នាក់រងរបួសពេញខ្លួននិងបាត់បង់គ្រឿងអល័ង្កកា ខ្សែក ក្រវិលមាស សរុប៦ជី រត់ទៅប្តឹងនគរបាលឲ្យជួយអន្តរាគមន៍បន្ទាប់ពីរួបគាត់ហៅម៉ូតូឌុបជិះមកពីផ្សារត្រូវបានប្រពន្ធរបស់អ្នកម៉ូតូឌុបនោះស្ទាក់វាយ តាមផ្លូវ ហើយរត់គេចទៅបាត់ សង្ស័យប្រច័ណ្ឌ។

ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវបេតុង ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីស្រ្តីរងគ្រោះឈ្មោះ ឆែម ចន្ធូ អាយុ៤៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិចោមចៅ សង្កាត់ចោមចៅ មានស្រុកកំណើតភូមិព្រះស្រែ ឃុំតាជៀស ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ហើយសម្ភារៈបាត់បង់មាន ខ្សែកមាស៥ជី ក្រវិលមាស១ជី សរុប៦ជីមាស ។
ប្រភពបន្តថា ជនបង្កមានឈ្មោះ ណាង ភេទស្រី អាយុជាង៤០ឆ្នាំ មានប្តីឈ្មោះ ខុម អាយុជាង៤០ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ  ។

តាមស្រ្តីរងគ្រោះឲ្យដឹងទៀតថា ខ្លួនបានហៅម៉ូតូឌុបដែលជាម៉ូយរត់ឌុបឲ្យឌុបជូនទៅផ្សារពោធិ៍ចិនតុង ដើម្បីរកទិញទូរទស្សន៍ លុះ វិលមកផ្ទះជួលវិញដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខប្រពន្ធរបស់ម៉ូតូឌុបចេញមកហៅឲ្យឈប់រួចធ្វើសកម្មភាពវាយនិងគម្រាមចោទប្រកាន់ថា ខ្លួនយកប្តីគេទៅវិញ ហើយក៏ប្រតាយប្រតប់ដណ្តើមចាប់​ទាញបណ្តាច់ខ្សែក និងក្រវិល បានហើយក៏គេចខ្លួនបាត់ ចំណែកប្តីដែលជាអ្នករត់ម៉ូតូឌុប ឃើញប្រពន្ធរត់គេច ក៏ជិះម៉ូតូចាកចេញទៅតាមក្រោយបាត់តែម្ដង ។

ក្រោយកើតហេតុជនរងគ្រោះរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យជួយអន្តរាគមន៍ ។ បន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចឲ្យជនរងគ្រោះនាំជូនទៅតាមស្វែងរកផ្ទះស្រ្តីសង្ស័យ តែដោយសារជនរងគ្រោះមិនស្គាល់ផ្ទះទើបត្រឡប់ទៅផ្ទះវិញទាំងក្តីសៅហ្មង ៕

1 (1)

1 (2)

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print