គ្លីនិកយីហោ វត្តភ្នំ រងការរិះគន់ថា ចាក់ថ្នាំមួយម្ជុលបណ្តាលឲ្យស្លាប់ក្មេងប្រុសអាយុជិត២ខួបម្នាក់

ចែករំលែក៖

ភ្នំពេញ៖ មួយរយៈពេលកន្លងមកនេះគេឃើញថា តាមបណ្ដាលគ្លីនិកមួយចំនួននៅតាមខេត្តក៏ដូចជាក្នុងរាជធានីភ្នំពេញ បានចាក់ថ្នាំឲ្យអ្នកជំងឺស្លាប់ជាញឹកញ៉ាប់ ជាក់ស្តែងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមុថុនាឆ្នាំ២០១៦ នៅចំណុចគ្លីនិកយីហោ វត្តភ្នំ មួយកន្លែងនៅក្បែរវត្តភ្នំ ដែលមានទីតាំងផ្ទះលេខ១៦Eo ក្រុម១៤៤ ស្ថិតខាងកើតមន្ទីរពេទ្យគុន្ធបុប្ផា៤ ផ្លូវលេខ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានចាក់ថ្នាំមួយម្ជុលបណ្តាលឲ្យកូនប្រុសជាទីស្រលាញ់របស់ខ្លួនដាច់ខ្យល់ស្លាប់ ហើយស្រ្តីជាម្ដាយបានបីសពកូនប្រុសមករករឿងពេទ្យគ្លីនិកនោះទាំងព្រឹកបង្កឲ្យភ្ញាក់ផ្អើលតែម្តង ។

តាមប្រភពព័ត៌មាមពីមន្រ្តីមូលដ្ឋានបានឲ្យដឹងថា សាកសពក្មេងប្រុសរងគ្រោះដែលស្លាប់នោះឈ្មោះ ហន សុវណ្ណសីហៈ អាយុ១ខួប៧ខែ ដោយស្រ្តីជាម្តាយឈ្មោះ សួន ចរិយា អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកហាង មានប្តីជាប្រធានសន្តិសុខនៅផ្សារផេនសល ស្នាក់នៅផ្ទះលេខ៤Eo ផ្លូវលេខ១៧២ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រីឯម្ចាស់គ្លីនិកយីហោ វត្តភ្នំ នោះឈ្មោះ ជួន ម៉ារឌី ភេទប្រុស ស្នាក់នៅគ្លីនិកកើតហេតុ ។

បើយោងតាមការបំភ្លីពីម្តាយរបស់ក្មេងប្រុសដែលស្លាប់នោះបានប្រាប់សមត្ថកិច្ចមូលដ្ឋានថា នៅមុនពេលកើតហេតុកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ កូនប្រុសរបស់គាត់ឈឺមិនស្រួលខ្លួនគាត់ក៏បាននាំកូនមកមន្ទីរពេទ្យពេទ្យគន្ធបុប្ផា៤ ដោយពេទ្យពិនិត្យនិងឲ្យថ្នាំតែគាត់មិនទាន់បានឲ្យកូនលេបផងដោយកូនគាត់ក្តៅខ្លួនខ្លាំងពេកទន់ខ្លួនបាត់មាត់ក គាត់នាំកូនចេញពីមន្ទីរពេទ្យគុន្ធបុប្ផាវិញនៅវេលាម៉ោងប្រហែលជា១២រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមុថុនា ដោយខណៈនោះគាត់ឃើញគ្លីនិកយីហោ វត្តភ្នំ ដែលមានទីតាំងស្ថិតខាងកើតមន្ទីរពេទ្យគន្ធបុប្ផា គេបើក២៤ម៉ោង នោះគាត់ក៏នាំកូនគាត់ចូលពិនិត្យនៅក្លីនិកនោះតែម្តង។

ស្រ្តីជាម្តាយបានយំរៀបរាប់ទៀតថា ខណៈនោះពេទ្យនៃគ្លីនិកនោះបានពិនិត្យកូនប្រុសរបស់គាត់ឃើញថា រលាកបំពង់ក ហើយគ្រូពេទ្យក៏បានតម្រូវចាក់ថ្នាំមួយម្ជុលឲ្យកូនគាត់ហើយ គាត់ក៏នាំកូនចេញពីគ្លីនិកនោះដោយវិលត្រឡប់ទៅសំរាកនៅផ្ទះរបស់ខ្លួនវិញលុះដល់វេលាម៉ោង៤ព្រឹកថ្ងៃដដែលនេះទើបដឹងថា កូនប្រុសដំបូងរបស់គាត់បានស្លាប់បាត់ទៅហើយរួចគាត់ក៏បីសពកូនមកកាន់គ្លីនិកនោះតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ករណីស្លាប់ក្មេងប្រុសខាងលើនេះគឺម្ចាស់គ្លីនិកយីហោ វត្តភ្នំ បានធ្វើការសម្របសម្រួលគ្នា ពោលគឺខាងជនរងគ្រោះគេអត់ប្តឹងផ្តល់នោះ ទើបខាងម្ចាស់គ្លីនិកនោះបាមជួយដល់ម្តាយក្មេងប្រុសដែលស្លាប់នោះចំនួន២លានរៀលដើម្បីជួយធ្វើបុណ្យសពក្មេងប្រុសនោះកុំឲ្យមានបញ្ហាផងដែរ ៕

1 (1)

1 (2)

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print