ស្ត្រីម្នាក់សង្ស័យងងឹតមុខដួលម៉ូតូខ្លួនឯង រងរបួសសន្លប់ស្តូកស្តឹង

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានដួលសន្លប់ស្តូកស្តឹងនៅលើផ្លូវហើយត្រូវបានប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចអន្តរាគមន៍ខណ្ឌនាំគ្នាជួយសង្គ្រោះដោយសារតែគាត់មិនស្រួលខ្លួនងងឹតមុខ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០១៦ តាមបណ្តោយផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញមានស្ត្រីម្នាក់កំពុងតែដួលសន្លាប់នៅចំណុចខាងលើដោយឃើញមានម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AX-3436 ដោយឃើញដូចឆ្នេះប្រជាពលរដ្ឋក៏នាំគ្នាជួយលើកយកមកដាក់ក្បែរខាងមួយសន្ទុះក្រោយមកទើបស្ត្រីរងគ្រោះដឹងខ្លួន។

បើតាមស្ត្រីរងគ្រោះបានឲ្យដឹងថា មូលហេតុដែលគាត់ដួលគឺមកពីគាត់ងងឹតមុខក៏ដួលសន្លាប់រងរបួសបែកមុខបែកមាត់តែម្តង។
ក្រោយកើតហេតុក៏មានកម្លាំងអន្តរាគមន៍ដែលកំពុងធ្វើការល្បាតបានចុះមកជួយនិងប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនាំគ្នាជួទាក់ទនទៅបងប្អូនមកទទួលហៅម៉ូតូរ៉ឹម៉កដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមះ៕

150d10a5-78c0-4215-abe9-a71821374034

f59bcc7f-ef4f-485b-b784-927b3e77042c

0609913e-1286-4a57-8137-c1010c80aee7

6c342e5a-b1d0-444d-a7ad-9deab6f41793

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print