ប្រជាពលរដ្ឋប្រទះឃើញបុរសទិញលក់អេតចាយម្នាក់ស្លាប់សង្ស័យគេចពីរថយន្តបញ្រ្ចាស់ទិសគ្នា

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ បុរសម្នាក់បើករ៉ឺម៉កម៉ូតូដឹកក្រដាសអេតចាយពីខេត្តបន្ទាយមានជ័យមកលក់នៅក្រុងប៉ោយប៉ែតត្រូវប្រជាពលរដ្ឋធ្វើដំណើរប្រទះឃើញស្លាប់ក្បែរគល់កាស្យា។

ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើកាលពីវេលាម៉ោង៦និង៣៥នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្បែទីតាំងលក់សាំងប្រហែល៦០ម៉ែត្រ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារ​កណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ សេង សៀប អាយុ៣៨ឆ្នាំ មុខរបរទិញលក់អេតចាយ រស់នៅភូមិសុភី សង្កាត់កំពងស្វាយ ក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ ។

ប្រភពពីសាច់ញ្ញាតបញ្ជាក់ថា មុនកើតហេតុបុរសខាងលើបានបើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកក្រដាសអេតចាយពីភូមិខាងលើមកលក់នៅស្តង់អេតចាយក្រុងប៉ោយប៉ែត តាំងពីម៉ោង៥និង១៥នាទីព្រឹកតាមបណ្ដោយផ្លូវជាតិលេខ៥ ហើយជនរងគ្រោះមិនសូវចេះបើបរម៉ូតូសណ្ដោងរម៉កឡើយ។

ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា សង្ស័យជនរងគ្រោះមកដល់កន្លែងតើហេតុបានគេចរថយន្តបញ្រ្ចាស់ទិសបណ្ដាលឲ្យកង់រ៉ឺម៉កផ្នែកខាងក្រោយធ្លាក់ចូលប្រឡាយទប់ចង្កូតមិនជាប់ក៏ជ្រុលធ្លាក់ប្រឡាយធ្វើឲ្យកន្ទុុយរ៉ឺម៉កបុកម្ចាស់ខ្ទប់នឹងដើមកាស្យាចំដើមទ្រូងឆ្វេងបណ្ដាលបាក់ដៃស្លាប់តែម្ដង។

ក្រោយហេតុការណ៍សមត្ថកិច្ចបានអន្តរាគមន៍រកសាច់ញ្ញាតិដើម្បីប្រគល់សពជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិកំណើត ហើយមិនបានធ្វើការស្រាវជ្រាវនិងធ្វើកំណត់ហេតុឡើយព្រោះការស្លាប់របស់ជនរងគ្រោះមិនដឹងថា បណ្ដាលមកពីរេចង្កូតគេចពីរថយន្ត ឬក៏បើកបរធ្លាក់ផ្លូវស្លាប់ដោយខ្លួនឯង ព្រោះកន្លែងកើតហេតុស្ងាត់
គ្មានអ្នកឃើញហេតុការណ៍ឡើយ៕

1 (1)

1 (3)

1 (4)

ដោយ៖ វណ្ណា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print