ដោះលែងជនសង្ស័យករណីគ្រឿងញៀន៣នាក់ស្ងាត់ៗ ជាថ្នូរនិងទឹកប្រាក់ដ៏ច្រើន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ​ ប្រភពមួយពីមន្ត្រិនគរបាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យករណីគ្រឿងញៀនចំនួន៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានធ្វើការដោះលែងហើយ ក្រោយពីសមត្ថកិច្ចបានឃាត់ខ្លួនមួយភ្លើងចំបើងមក​ ដែលការដោះលែងនេះជាថ្នូរនិងទឹកប្រាក់ដ៏ច្រើនផងដែរ ។

ជនសង្ស័យដែលត្រូវដោះលែងទាំង៣នាក់នោះ មានទី១.ឈ្មោះអិត ណាសៀក ភេទប្រុស អាយុ២៧ឆ្នាំជាខ្មែរឥស្លាម ទី២.ឈ្មោះទល់ លាស់ ភេទប្រុស អាយុ១៥ឆ្នាំជាខ្មែរឥស្លាម និងទី៣.ឈ្មោះង្វៀង យាំងចាំងភេទប្រុស អាយុ២៨ ជាជនជាតិវៀតណាម ត្រូវបានគេដោះលែងឲ្យមានសេរីភាពវិញ ជាថ្នូរនឹងប្រាក់ដ៏ច្រើនផងដែរ ។ ​ដោយឡែកជនសង្ស័យម្នាក់ទៀតឈ្មោះប៊ួយ យាំងតាយ ភេទប្រុស អាយុ៤១ឆ្នាំ ជាជនជាតិវៀតណាមត្រូវបានគេបញ្ជូនទៅឃុំខ្លួន ហើយលុយចំនួន៩០ម៉ីនរៀលដែលនៅជាប់នឹងខ្លួននោះក៏ប៉ូលីសស៊ីដាច់អស់ដែរ ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងប៉ូលីសការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពងឆ្នាំង សហការជាមួយកម្លាំងក្រុងចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ដែលពាក់ព័ន្ធនឹងបទការចែកចាយនិងប្រើប្រាស់គ្រឿងញៀន នៅត្រង់ចំណុចផ្លូវឈូសឆាយថ្មី ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។ ដែលក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានចាប់យកវត្ថុតាងបាន ម៉ូតូ ថ្នាំញៀន ទូរស័ព្ទ និងលុយផងដែរ ប៉ុន្តែមិនបានបង្ហាញនោះទេ ។ ក្រោយពីឃាត់ខ្លួនបានមួយដង្ហើមចង្រិត គឺនៅព្រលប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ជនសង្ស័យករណីគ្រឿងញៀនទាំងនេះត្រូវបានដោះលែងអស់ចំនួន៣នាក់ផងដែរជាថ្នូនឹងទឹកប្រាក់ដ៏ច្រើនផងនោះ។

មហាជននៅក្នុងខេត្តកំពង់ឆ្នាំងបានសារទររាល់ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ប៉ុន្តែប្រជាពលរដ្ឋសុំណូមពរថា សូមកុំសទៅជាខ្មៅ ព្រោះពេលខ្លះជនសង្ស័យពិតប្រាកដពុំដែលបានឃាត់ខ្លួនបានយូរនោះទេ ឬពេលខ្លះឃាត់មិនទាំងបានទៀតផង ។ ប៉ុន្តែអ្នកស្លូតត្រង់ខ្លះត្រូវរងគ្រោះព្រោះចុងប៊ិចរបស់សមត្ថកិច្ច ក្នុងពេលប្រតិបត្តិការ និងក្នុងពេលកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយបើត្រូវដោះលែងវិញត្រូវចំណាយអស់រាប់រយដូល្លារ ដោយសមត្ថកិច្ចទាំងនោះប្រាប់ថាត្រូវចំណាយទៅខាងនេះ ទៅខាងនោះ ។

ប្រជាពលរដ្ឋបានធ្វើការិះគន់ថា សូមកុំឲ្យសមត្ថកិច្ចយករឿងច្បាប់ ជាខែលដើម្បីបង្កើនបទល្មើស សម្រាប់រកចំណូលដល់ពួក ក្រុមខ្លួននោះ ព្រោះវាអយុតិ្តធម៌ណាស់សម្រាប់ប្រជាពលរដ្ឋស្លូតត្រង់ ដែលវាកាន់តែធ្វើអោយគាត់ឈឺចាប់ណាស់នៅពេលរឿងបែបនេះធ្លាក់លើសង្គមគ្រួសារនោះ ។

ករណីនេះថ្នាក់លើគួតែពិនិត្យឲ្យបានច្បាស់លាស់ រកមូលហេតុតើការដោះលែងករណីគ្រឿងញៀនបែបនេះ បណ្តាលមកពីសមត្ថកិច្ចឬតុលាការ ឬមួយគ្រាន់តែជាខ្សែស្រឡាយដើម្បីលាភសក្ការៈតែប៉ុណ្ណោះ៕

13492890_2061856284038986_2100090022_n

ដោយ៖ ចន្ថា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print