បង្ខំប្រពន្ធរួមភេទមិនបានដូចបំណងប្រើអំពើហិង្សាត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល៖ បន្ទាប់ពីប្រើប្រាស់គ្រឿងញៀនរួចមកបុរសម្នាក់បានទៅចាប់បង្ខំស្ត្រីជាប្រពន្ធរួមភេទ ដោយសារតែមិនស្រួលខ្លួនស្ត្រីជាប្រពន្ធបានរើបម្រះមិនព្រមទៅតាមការចង់បានធ្វើឲ្យបុរសជាប្តីផ្ទុះកំហឹងយ៉ាងខ្លាំងក៏ប្រើអំពើហិង្សាវាយទៅលើស្ត្រីជាប្រពន្ធបណ្តាលឲ្យរងរបួសបែកក្បាល។

ករណីនេះកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ ដោយស្ត្រីជាប្រពន្ធអត់ទ្រាំមិនបានក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ ជិន សុង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកដើរសុំទាន ។ ចំណែកឯស្ត្រីជាប្រពន្ធឈ្មោះ ទូច ស្រីនី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកសុំទាន រងរបួសបែកក្បាលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនសង្ស័យជាប្តីបានសំងំប្រើប្រាស់គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ​នៅក្នុងផ្ទះរបស់ខ្លួនបន្ទាប់ពីសេពគ្រឿងញៀនរួចមកជនសង្ស័យបានស្រែកហៅស្ត្រីជាប្រពន្ធឲ្យចូលទៅក្នុងផ្ទះដើម្បីបង្ខំរួមភេទ ។ គ្រានោះស្ត្រីជាប្រពន្ធមិនស្រួលខ្លួនបានរើបម្រះក៏ត្រូវជនសង្ស័យជាប្តីប្រើអំពើហិង្សាវាយដំបណ្តាលឲ្យរងរបួសបែកក្បាល ។ ក្រោយពីមានហេតុការណ៍កើតឡើងស្ត្រីជាប្រពន្ធបានសម្រេចចិត្តដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចនគរបាលមូលដ្ឋានជួយអន្តរាគមន៍ ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំបានចុះទៅអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យឈានដល់រឹបអូសវត្ថុតាងថ្នាំញៀនប្រភេទមេតមហ្វេតាមីន ហៅម៉ាទឹកកក ចំនួន២កញ្ចប់តូច បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ជនសង្ស័យឈ្មោះ ជិន សុង បានសារភាពប្រាប់សមត្ថកិច្ចនគរបាលថា នៅមុនពេលកើតហេតុរូបគេបានទៅសុំទាននៅម្តុំផ្សារដើមគក្នុងរាជធានីភ្នំពេញ ខណៈកំពុងដើរសុំទានតាមដងផ្លូវក៏រើសបានថ្នាំញៀនចំនួន៤កញ្ចប់តូច រក្សាទុកជាប់ខ្លួនមកលំនៅដ្ឋានវិញ ។ ពេលមកដល់ផ្ទះរូមគេបានធ្វើសកម្មភាពសេពគ្រឿងញៀននេះអស់១កញ្ចប់ នៅសល់៣កញ្ចប់ ។ លុះមកដល់យប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ រូបគេក៏បានយកថ្នាំញៀនមកប្រើប្រាស់បន្ថែម១កញ្ចប់ បន្ទាប់ពីស្រវឹងគ្រឿងញៀនខ្លួននឹកចង់រួមភេទក៏ចាប់បង្ខំស្ត្រីជាប្រពន្ធតែនាងមិនព្រមទើបខ្លួនវាយដំបណ្តាលឲ្យរបួសស្នាមយ៉ាងដូច្នេះ ៕

1 (1)

1 (2)

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print