បើករថយន្តលឿនដូចហោះជ្រុលទៅបុករថយន្តមួយគ្រឿងទៀតកំពុងឆ្លងថ្នល់រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនដោយមិនប្រយ័ត្ឋនិងចាប់ហ្វ្រាំងមិនទាន់បានជ្រុលចង្កូតទៅបុកចំពាក់កណ្តាលរថយន្តមួយគ្រឿងទៀតដែលកំពុងបើកឆ្លងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំង២គ្រឿង។

ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៦ ខាងលិចសាលាខណ្ឌជ្រោយចង្វារប្រហែល ១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ។

ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តបង្ករម៉ាក TOYOTA PRIUS ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AJ-0459 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណតាមបណ្ដោយផ្លូវជាតិលេខ៦ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿងដូចហោះ ខណៈដល់ចំណុចកើតហេតុក៏ជ្រុលទៅបុករថយន្តរងគ្រោះម៉ាក តូយូតាគូទស្វិត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-1549 ធ្វើដំណើរបញ្ច្រាស់ទិសគ្នា ដែលកំពុងបត់ឆ្លងផ្លូវ បណ្តាលឲ្យកំពិតទ្វារខាងស្តាំមុខក្រោយ ចំណែករថយន្តបង្ករខ្ទេចផ្នែកខាងមុខទាំងស្រុងបើកទៅមុខមិនរួច ។

ប្រភពពីអ្នកបើករថយន្តបង្កឲ្យដឹងថា គាត់ទទួលស្គាល់ថា រូបគាត់បើកលឿនមែនព្រោះគាត់បើកលើផ្លូវត្រង់ ចំណែករថយន្តរងគ្រោះមិនមានចេតនាគេចទេគឺនៅតែប្រហើនបើកមកទៀតរហូតបុកគ្នាតែម្តង ។

ក្រោយពេលកើតហេតុដោយសារភាគីទាំងសងខាងសម្របសម្រួលគ្នាមិនត្រូវនោះទេ ទើបខាងសម្ថកិច្ចជំនាញធ្វើការវាស់វែងរួចយកទៅរក្សារទុកនៅចរាចរជើងគោករាជធានី ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕

IMG_0102

IMG_0104

IMG_0105

IMG_0106

IMG_0108

ដោយ៖ ជីមភារ៉ាដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print