នគរបាលស្រុកសង្កែ​ អនុវត្តតាមដីកាឃាត់ខ្លួនពិរុទ្ធជនម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង​៖​យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោកវរសេនី​យ៍​ទោ​ យុត​ តុងហូ​ អធិការនគរបាលស្រុកសង្កែ​ បានឃាត់ខ្លួនពិរុទ្ធជនម្នាក់​ ដោយអនុវត្តដីការបស់​សាលាដំបូងខេត្ត​បាត់ដំបង​ ។

ករណីខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី០៦ ខែមេសា ឆ្នាំ២០​២៣វេលាម៉ោង១៤និង៤០នាទី នៅចំណុចក្រុមទី​០៩​ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ​ ខេត្តបាត់ដំបង​។ 

បេីតាមការ​បញ្ជាក់ពី​លោកវរសេនី​យ៍​ទោ​ យុត​ តុងហូ​ អធិការនគរបាលស្រុកសង្កែ​ បានឱ្យដឹងថា​ លោកបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿង​ញៀន​ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ អនុវត្តដីកាបញ្ជាឱ្យឃុំខ្លួន លេខ ១៤៤/​២០២៣ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២​០២៣ របស់លោកស្រី ហ៊ុន សុីវ​ហ្គិច ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងដោយបាននាំខ្លួនពិរុទ្ធជនចំនួន០១នាក់ ឈ្មោះ ង៉ែត វណ្ណះ  ភេទប្រុស អា​យុ៣៣ឆ្នាំ រស់នៅ​ភូមិបាឡាត់ ឃុំនរាស្រុកសង្កែ ខេត្តបាត់ដំបង ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នៅចំណុចក្រុមទី០៨ ភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

ចំណែក​វត្ថុតាងចាប់យកបានរួមមាន៖

-ទូរស័ព្ទដៃចំនួន០២គ្រឿង។

-កាបូបប្រាក់ចំនួន០១

-ប្រាក់រៀលចំនួន ២៨០,០០០៛ (ម្ភៃប្រាំបីមុឺនរៀល)។

-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១។

...

នៅពេលនេះនគរបាលស្រុកសង្កែរៀបចំបញ្ជូនមកផែនជំនាញអនវត្តបន្តតាមនីតិវិធី៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print