សមត្ថកិច្ច​ចម្រុះ​ ចុះអនុវត្តត្រួតពិនិត្យចល័ត បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ក្នុងភូមិ​សាស្ត្រ ស្រុកសំពៅលូន

ចែករំលែក៖

ខេត្ត​បាត់ដំបង​​៖​ ដេីម្បីទប់ស្កាត់រាល់បទល្មេីសផ្សេងៗ​ ជាពិសេស​ការ​នាំចូល​គ្រឿងញៀន​ឆ្លង​ដែន​ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី​០៦​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ​ ចុះអនុវត្តត្រួតពិនិត្យចល័ត បង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ក្នុងភូមិ​សាស្ត្រ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​ លោកស្នងការរង​ បានដឹកនាំកម្លាំងក្នុងផែន សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះធ្វេីការត្រួតពិ​និត្យចល័តបង្ការទប់ស្កាត់ និងបង្រ្កាបបទ​ល្មើសគ្រឿ ងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ក្នុងភូមិ​សាស្ត្រ ស្រុកសំពៅលូន ខេត្តបាត់ដំបងលេី ០២គោលដៅគឺ៖

*គោលដៅទី០១៖ ចំណុចផ្លូវលេខ៥៧B ក្រុមទី៦ ភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង រួមមាន​៖

-រថយន្តធុនធំ ចំនួន ៩៧គ្រឿង មនុស្ស ១៤៥នាក់ស្រី៤៧នាក់។

-រថយន្តធុនតូចចំនួន ១៣៨គ្រឿង មនុស្ស ២១០នាក់ស្រី៩៥នាក់។

*គោលដៅទី០២៖ ផ្លូវលេខ៥៩ ក្រុមទី៥ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន វេលាម៉ោង​១៣និង៣០នាទីរសៀល ៖

-រថយន្តធុនធំ ចំនួន ៧២គ្រឿង មនុស្ស១២៥នាក់.ស្រី២៥នាក់។

-រថយន្តធុនតូចចំនួន ១៥៥នាក់ មនុស្ស ២៥៧នាក់​ស្រី១២៥នាក់។

ក្នុងកិច្ចប្រតិបត្តិការនេះដែរ​ កម្លាំងសមត្ថកិច្ចពុំបានរកឃើញអ្នកផ្ទុកសារធាតុញៀនក្នុងទឹកនោម ឬសារធាតុគីមីផ្សំ គ្រឿងញៀនខុសច្បាប់ឡើយ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print